fbpx

អំពី​ពួក​យើង

បេសកម្ម​របស់​យើង

បេសកកម្ម​របស់ Focus គឺ​ដើម្បី​ក្លាយ​ជា​ប្រភព​ព័ត៌មាន​មួយ​ដែល​អាច​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាជន​កម្ពុជា​ដែល​កំពុង​ស្វែងរក​ដំបូន្មាន​និង​ការ​តំរង់ទិស​លើ​ការ​ថែទាំ​សុខភាព ហិរញ្ញវត្ថុ ការ​អប់រំ និង​ការ​រីកចម្រើន​ខាង​វិជ្ជាជីវៈ ។ ដោយ​មាន​ការ​ចូលរួម​របស់​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ដែល​មាន​បទពិសោធន៍​ជាង​មួយ​ទសវត្សរ៍​នៅ​ក្នុង​វិស័យ​នេះ​នឹង​ផ្ដល់​នូវ​ចំណេះដឹង​ផ្សេងៗ​លើ​ប្រធានបទ​និង​បញ្ហា​សំខាន់ៗ​ដែល​កំពុង​កើតឡើង​ប្រកប​ដោយ​ទំនុកចិត្ត​ខ្ពស់​និង​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ច្បាស់លាស់ ។

សំរាប់​ប្រជាជន​កម្ពុជា​ដែល​ពំុ​អាច​ទទួលបាន​ព័ត៌មាន​និង​ចំណេះដឹង​ដែល​មាន​គុណភាព​ល្អ​និង​មាន​ភាព​ត្រឹមត្រូវ​ច្បាស់លាស់ Focus គឺ​ជា​វេទិកា​មួយ​ដែល​អាច​ទុក​ចិត្ត​បាន​ដោយ​ផ្ដោត​ទៅ​លើ​ប្រធានបទ​ដែល​ទាក់ទង​នឹង​សុខុមាលភាព​និង​វឌ្ឍនភាព​របស់​ប្រជាជន​កម្ពុជា ។ ក្រុម​ការងារ​យើង​ធានា​ថា​មាតិកា​ចេញផ្សាយ​ទាំងអស់​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​អង្គហេតុ​និង​ប្រកប​ដោយ​វិជ្ជាជីវៈ​ដែល​ខុស​ពី​គេហទំព័រ​សារព័ត៌​មួយ​ចំនួន ។

គុណតម្លៃ​របស់​យើង

ការ​សិក្សា​ពេញ​មួយ​ជីវិត

ពួកយើង​បន្ត​រៀន​និង​បន្ត​កែលម្អ

ភាព​ស្មោះត្រង់

ពួកយើង​មាន​ការ​បើក​ចំហ​និង​ទំនាក់ទំនង​ប្រកប​ដោយ​វិជ្ជាជីវៈ

ភាព​សុចរិត

ពួកយើង​ទុកចិត្ត​បាន​និង​ប្តេជ្ញា​ខ្ពស់

ការ​យល់ចិត្ត

ពួកយើង​គាំទ្រ​សហគមន៍

តើ​ពួកយើង​ជា​នរណា ?

Focus គឺ​ជា​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​បង្កើត​ឡើង​ដោយ Globe Media Asia អ្នក​បោះពុម្ភផ្សាយ​ក្នុង​ស្រុក​នូវ​គេហទំព័រ​និង​អត្ថបទ​ល្បីល្បាញ​មួយ​ចំនួន​ដូចជា ៖

ការ​បោះពុម្ព​ផ្សាយ​អត្ថបទ​ពី​អតិថិជន​នៅ​ក្នុង​តំបន់​និង​ការ​បង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន​របស់​អតិថិជន ។

ជួប​ជាមួយ​ក្រុម​ការងារ​យើង

Play Video
Nov Povleakhena

នូវ ពៅលក្ខិណា
អ្នក​កែ​សម្រួល

លក្ខិណា ​មាន​បទពិសោធន៍​ធ្វើការ នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ឌីជីថល អស់​រយៈពេល​ជាង ៥ឆ្នាំ ដោយចាប់ផ្តើមពីការរាយការណ៍បែប​ពហុព័ត៌មាន និងចុងក្រោយបង្អស់ជាអ្នកគ្រប់គ្រងមាតិកាអនឡាញ។ ​កញ្ញា នូវ​ ពៅលក្ខិណា បាន​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​សារព័ត៌មាន ពី​សាកលវិទ្យាល័យ​ហុងកុង​ នៅក្នុងឆ្នាំ ២០១៧ និង​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ ពី​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​ (DMC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ នៅ​ក្នុង​ឆ្នាំ ២០១៣។ កញ្ញា​មាន​ចំណាប់​អារម្មណ៍​ពិសេស នៅ​ក្នុង​ជំនាញ​អភិវឌ្ឍ​ទស្សនិកជន​ ​នៅ​ជុំវិញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ិនធឺណិត​នៅ​កម្ពុជា​ ហើយ​ចូលចិត្ត​តាមដាន​ទំនោរ​នៃ​វិស័យ​សារព័ត៌មាន​​ឌីជីថល​ នៅ​ក្នុង​ពេល​ទំនេរ​របស់​គាត់។

JiHye-Kim

JiHye Kim
ប្រធានផ្នែកទីផ្សារឌីជីថល

JiHyeគឺជាអ្នកជំនាញខាងទីផ្សារនិងទំនាក់ទំនង​ ប្រកបដោយភាពបុិនប្រសប់​ និងជួយសម្របសម្រួលដល់មនុស្សម្នាដើម្បីចែករំលែករឿងរ៉ាវប្លែកៗរបស់ពួកគេជាមួយពិភពលោក។ កញ្ញា​ធ្លាប់មានបទពិសោធន៍ការងារក្នុងវិស័យផ្សេងៗគ្នាជាច្រើន​ នៅតំបន់អឺរ៉ុបនិងអាស៊ីអាគ្នេយ៍ហើយក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ នាងបានគាំទ្រដល់អាជីវកម្មសង្គម នៅក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់បុគ្គលដែលមកពីសហគមន៍ដែលបាត់បង់ឱកាស។ នៅក្នុងពេលទំនេរ នាងក៏ចូលចិត្តចែករំលែកសកម្មភាព​​ និង​ភាព​រីករាយ​ទៅ​កាន់​យុវជន​កម្ពុជាតាមរយ:បណ្តាញផ្សព្វផ្សាយសង្គមTikTok។

Thina Toch

តូច ធីណា
អ្នក​សារព័ត៌មាន

ការចូលរួមការងារស្ម័គ្រចិត្តនៅក្នុងអង្គការក្នុងស្រុកនិងក្រៅស្រុកបានផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃក្នុងការសិក្សារៀនសូត្រនិងចែករំលែកនូវចំណេះដឹងរបស់ខ្លួន។ នាងក៏បានសម្រេចចិត្តក្លាយជាអ្នកសារព័ត៌មានមួយរូប ព្រោះនាងយល់ថាការសរសេរអត្ថបទ វាលើសពីការងារ ប៉ុន្តែវាជាសិល្បៈក្នុងការចែករំលែកនូវព័ត៌មានដែលកំពុងកើតមានឡើង ហើយប្រយោគនីមួយៗគឺពោរពេញទៅដោយខ្លឹមសារនៃសាច់រឿង។ លើសពីនេះ ការផ្តល់ព័ត៌មានដែលមានភាពច្បាស់លាស់ និង​មានសារប្រយោជន៍ទៅដល់អ្នកអានគឺជាការជម្រុញទឹកចិត្តដ៍សំខាន់របស់អ្នកសរសេររូបនេះ។

Vuthtey Borin

បូរិន សុភាវុទ្ធតី
អ្នក​សារព័ត៌មាន

វុទ្ធតី ចាប់ផ្តើមស្រឡាញ់ការងារជាអ្នកកាសែតបន្ទាប់ពីបានរៀនជំនាញកាសែត និងឆ្លងកាត់ធ្វើការជាអ្នកយកព័ត៌មាននៅតាមស្ថាប័នព័ត៌មានផ្សេងៗ។ នាងគិតថាតាមពិតទៅព័ត៌មានទាំងអស់មិនមែនសុទ្ធតែនិយាយអំពីបញ្ហានយោបាយនោះទេ ហើយមិនមានតែបញ្ហានយោបាយទើបគេចាត់ទុកថាជាព័ត៌មាននោះឡើយ។ ដើម្បីក្លាយខ្លួនជាពលរដ្ឋដែលមានការយល់ដឹងមួយរូបក្នុងសង្គម មនុស្សម្នាក់ចាំបាច់ត្រូវដឹងអំពីរឿងរ៉ាវគ្រប់ជ្រុងជ្រោយដែលកើតឡើងនៅក្នុងសង្គម។ ក្នុងចំណោមប្រធានបទដែល Focus ផ្តោតសំខាន់ទាំងអស់ នាងចូលចិត្តសរសេរអំពីអាជីវ និងសុខភាពជាងគេ។

Phannaro Nhem

ញ៉ែម ផាន់ណារ៉ូ
អ្នកបកប្រែ / អ្នក​សារព័ត៌មាន

ណារ៉ូ ចាប់ផ្តើមអាជីពជាអ្នករាយការណ៍និងអ្នកបកប្រែអស់រយៈពេលជាង២ឆ្នាំមកហើយនៅក្នុងក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិមួយចំនួន។ អំឡុងពេលកំពុងសិក្សានៅក្នុងទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង រូបលោកផ្ទាល់បានសរសេរនិងបកប្រែអត្ថបទជាច្រើនអំពីការរើសអើងនិងវប្បធម៌ចម្រុះនៅក្នុងសង្គមកូរ៉េខាងត្បូង។លោក ណារ៉ូ តែងតែមានបំណងចង់ចែករំលែកនិងផ្តល់ព័ត៌មានពីការអប់រំ សុខភាព និងវិទ្យាសាស្រ្តប្រកបដោយសុចរិតភាពដល់មនុស្សគ្រប់គ្នា ហើយលោកគិតថាបុគ្គលគ្រប់រូបសុទ្ធតែមានសិទ្ធិក្នុងការទទួលបានព័ត៌មានច្បាស់លាស់ដើម្បីធានាបានអនាគតដ៏ល្អប្រសើររបស់ពួកគេ។

Rasy Chum

ជុំ រ៉ាស៊ី
អ្នក​កែសម្រួល​លើ​វេបសាយ

លោក ជុំ រ៉ាស៊ី បានចាប់អាជីពជាអ្នកកែសំរួលអត្ថបទលើវេបសាយ (Website) នៅតាមស្ថាប័នផ្សព្វផ្សាយអន្តរជាតិនិងទស្សនាវដ្តីក្នុងស្រុកជាងមួយទសវត្សរ៍ចាប់តាំងពីឆ្នាំ២០១១។ លោក រ៉ាសុី មានមោទនភាពលើចំណេះដឹងភាសាខ្មែររបស់លោកដើម្បីធានាថាអក្ខរាវិរុទ្ធនិងការប្រើប្រាស់ឃ្លាឃ្លោងជាភាសាខ្មែរប្រកបដោយវិជ្ជាជីវៈខ្ពស់។

Navet Tab

តាប ណារេត
អ្នក​រចនា

ណាវេតធ្វើការជាមួួយ Globe Media Asia ជាអ្នករចនាក្រាហ្វិកអស់រយៈពេល ៦ ឆ្នាំមកហើយ។ ភាពច្នៃប្រឌិតប្រកបដោយចក្ខុវិស័យខ្ពស់របស់ ណាវេត បានជួយធ្វើឱ្យអត្ថបទផ្សេងៗបស់ក្រុមការងារកាន់តែទាក់ទាញព្រមទាំងរចនាវេបសាយរបស់ Focus បានកាន់តែល្អប្រសើរ។ ណាវេត គឺជាធនធានដ៏ល្អដែលបានចូលរួមចំណែកនូវការបង្កើនកេរ្តិ៍ឈ្មោះរបស់ទស្សនាវដ្តី Discover Cambodia ។

Sereyroth Chuop

ជួប សេរីរ័ត្ន
អ្នកថតវីដេអូ

លោក ជួប សេរីរ័ត្ន ជាអ្នកសារព័ត៌មានផ្នែកផលិតវីដេអូ។ លោកបានប្រឡូកក្នុងវិស័យសារព័ត៌មាននេះអស់រយៈពេលជាង៦ឆ្នាំមកហើយទាំងនៅក្នុងស្ថាប័នជាតិ និងអន្តរជាតិ។ លោកជឿជាក់ថា វិស័យសារព័ត៌មាន គឺជាមធ្យោបាយដ៏ល្អមួយក្នុងការភ្ជាប់ទំនាក់ទំនងរបស់មនុស្សនៅលើពិភពលោកដោយការផ្សាយព័ត៌មានពិត។

Focus

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់FOCUS

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus