Focus
មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរប្រចាំប្រទេសកម្ពុជា
សេរីភាព យុត្តិធម៌ និងសាមគ្គីភាព គឺជាគុណតម្លៃដែលបង្ហាញពីអត្តសញ្ញាណនៃមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ ហៅកាត់ថា (KAS)។ KAS ជាមូលនិធិនយោបាយជិតស្និទ្ធនឹងគណបក្សសហភាពប្រជាធិបតេយ្យគ្រិស្ដសាសនិក (CDU)។
សិក្សាបន្ថែម
ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍
ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានដំបូងគេ និងនាំមុខគេនៅកម្ពុជាដែលបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដោយផ្ដោតលើជំនាញចម្បងបី៖ សារព័ត៌មាន ទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយតាំងពីឆ្នាំ២០០១។
សិក្សាបន្ថែម
Internews
Internews ជាអង្គការអន្តរជាតិ មិនស្វែងរកប្រាក់ចំណេញមួយ ដែលធ្វើការជាមួយប្រជាជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅជាង១០០ប្រទេស។ អង្គការ Internews ធ្វើការជាមួយដៃគូក្នុងស្រុក ជួយផ្ដល់នូវដំណឹងនិងព័ត៌មាន ប្រកបដោយគុណភាពខ្ពស់ និងអាចទុកចិត្តបាន ដល់ប្រជាជនទូទាំងពិភពលោក។ ដូច្នេះ ពួកគេអាចធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ តាមរយៈការទទួលបានព័ត៌មានគ្រប់គ្រាន់ ក៏ដូចជាចូលរួមសកម្មភាពក្នុងសហគមន៍ និងទាមទារឱ្យមេដឹកនាំ មានទំនួលខុសត្រូវ ចំពោះតួនាទីរបស់ខ្លួន និងដល់ប្រជាជន ៕
This post is also available in: EN