សេរីភាព យុត្តិធម៌ និងសាមគ្គីភាព គឺជាគុណតម្លៃដែលបង្ហាញពីអត្តសញ្ញាណនៃមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ ហៅកាត់ថា (KAS)។ (KAS) ជាមូលនិធិនយោបាយជិតស្និទ្ធនឹងគណបក្សសហភាពប្រជាធិបតេយ្យគ្រិស្ដសាសនិក (CDU)។
មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ បំពេញការងារក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៤។ ក្នុងចំណោមកិច្ចការសំខាន់ៗសម្រាប់ប្រជាជនកម្ពុជា មូលនិធិខុនរ៉ាដ លើកកម្ពស់វប្បធម៌សន្ទនា កសាង និងពង្រីកភាពជាដៃគូ ព្រមទាំងគាំទ្រគម្រោងនានាដែលមានលក្ខណៈវិទ្យាសាស្ត្រ។ ដូចនេះ រាល់ការងារទាំងឡាយមានគោលដៅសម្រួលឱ្យមានបរិយាកាសប្រសើរឡើងទាំងវិស័យសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងនេះ គម្រោងទាំងអស់ត្រូវបានទទួលស្គាល់ និងយកទៅអនុវត្តតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូកម្ពុជា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
បច្ចុប្បន្ន មូលនិធិខុនរ៉ាដកំពុងអនុវត្តគម្រោងខាងក្រោម៖
- ពង្រឹងសមត្ថភាពយុវជន
- នីតិរដ្ឋ
- អប់រំវិស័យសារព័ត៌មាន
- គាំពារបរិស្ថាន
- សេដ្ឋកិច្ចឌីជីថល
- ទំនាក់ទំនងការបរទេស
This post is also available in:
EN