ប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប បានសម្រេចចិត្តភ្ជាប់ទំនាក់ទំនងគ្នារវាងចំណេះដឹង ធនធាន និងវាសនា។ ពួកគេបានរួមគ្នាកសាងតំបន់មួយប្រកបដោយស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព ទន្ទឹមនឹងនេះ រក្សាបាននូវភាពចម្រុះវប្បធម៌ ភាពអត់ឱន និងសេរីភាពបុគ្គល។ #TeamEurope សហភាពអឺរ៉ុប និងប្រទេសជាសមាជិកកំពុងធ្វើការរួមគ្នាលើគ្រប់ផ្នែកទាំងអស់ដើម្បីទប់ទល់នឹងការរីករាលដាលនៃមេរោគកូរ៉ូណា ដើម្បីការពារនិងជួយសង្គ្រោះអាយុជីវិត និងដោះស្រាយចំពោះផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីជំងឺរាតត្បាតនេះទាំងក្នុង និងក្រៅអឺរ៉ុប ក្រោមវិធានការជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក។
This post is also available in:
EN