
FOCUS មានទីតាំងនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា ដែលមានក្រុមអ្នកកាសែត ក្រុមអ្នករចនា និងក្រុមវិស្វករដែលជឿជាក់ថា ប្រជាជនកម្ពុជាទាំងអស់មានសិទ្ធិទទួលព័ត៌មាន និងរឿងរ៉ាវដែលអាចគួរឱ្យទុកចិត្តបានដែលប្រកបទៅដោយសច្ចភាព។ ព័ត៌មាន និងរឿងរ៉ាវទាំងនេះរាយការណ៍ដោយប្រជាជនកម្ពុជា សម្រាប់ប្រជាជនកម្ពុជា។
យើងប្ដេជ្ញាថាបង្កើន និងពង្រឹងសហគមន៍របស់យើងតាមរយៈការរាយការណ៍ឯករាជ្យ ការធ្វើបទបង្ហាញតាមពហុប្រព័ន្ធផ្សព្វផ្សាយ និងការបន្តភ្ជាប់ទំនាក់ទំនងជាមួយអ្នកអានរបស់យើង។ ដើម្បីសម្រេចគោលដៅទាំងនេះ យើងបានបង្កើតក្រុមដែលពោរពេញដោយភាពច្នៃប្រឌិត ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ ព្រមទាំងពុំខ្លាចជីកកកាយរកការពិតជូនប្រជាពលរដ្ឋកម្ពុជាឡើយ។