Focus
FOCUS ជឿជាក់លើកម្លាំងចិត្ត និងការសហការរបស់សហគមន៍។ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ វាពិតជាសំខាន់ដែលយើងត្រូវចេះគាំទ្រគ្នា ហើយនោះជាមូលហេតុដែលក្រុមការងារយើងខិតខំប្រឹងប្រែងប្រមូលយកធនធាន និងឱកាសផ្សេងៗផ្តល់ជូនប្រជាពលរដ្ឋ។ ប្រសិនបើអ្នកមានលទ្ធភាពចូលរួមវិភាគទាន ឬដឹងពីឱកាសណាមួយដែលសហគមន៍យើងគួរតែដឹង សូមបំពេញទម្រង់បែបបទខាងក្រោម។ បន្ទាប់មកយើងនឹងធ្វើការត្រួតពិនិត្យលើព័ត៌មានដែលផ្តល់ឱ្យ ហើយក្រុមការងារយើងនឹងទាក់ទងទៅវិញប្រសិនបើត្រូវការបញ្ជាក់បន្ថែម។ នៅពេលដែលទទួលបានការត្រួតពិនិត្យច្បាស់លាស់ហើយ យើងនឹងចែករំលែកព័ត៌មានទាំងនោះនៅលើគេហទំព័រ និងទៅកាន់សហគមន៍នានា។
រួមគ្នាដើម្បីភាពកាន់តែរឹងមាំ!