
អ្នកជំនាញថាការយល់ដឹងពីជំងឺផ្លូវចិត្តនៅកម្ពុជាកើនឡើង តែត្រូវពង្រីកបន្ថែម
ស្របពេលនៃការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា អ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្តលើកឡើងថា ពលរដ្ឋឈ្វេងយល់ពីបញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជាមានការកើនឡើង ប៉ុន្តែថាបញ្ហានេះគួរតែទទួលបានការយកចិត្តទុកដាក់ និងធ្វើការពង្រីកវិសាលភាពឱ្យបានច្រើនជាងមុន។




