ពីមេចុងភៅមកជាស្ត្រីពាណិជ្ជករក្រោយអស់ការងារដោយសារកូវីដ១៩
ក្នុងអំឡុងពេលរាតត្បាតដំបូងនៃជំងឺកូវីដ១៩ មនុស្សជាច្រើនបានបង្ខំចិត្តធ្វើការពីផ្ទះ អនុវត្តគម្លាតសង្គមដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺនេះ។ ប៉ុន្តែវាមិនមែនជាជម្រើសរបស់មនុស្សជាច្រើនទៀតនោះទេ ជាពិសេសអ្នកធ្វើការនៅក្នុង ឬទាក់ទងនឹងវិស័យទេសចរណ៍ទាំងផ្ទាល់និងមិនផ្ទាល់ ព្រោះពួកគេត្រូវបានបាត់បង់ការងាររបស់ខ្លួន។