ការស្រាវជ្រាវវ៉ាក់សាំងជំងឺកូវីដ១៩មានការជំរុញបន្ថែម ប៉ុន្តែពេលវេលានៅមិនទាន់ច្បាស់លាស់
ជាទូទៅការបង្កើតវ៉ាក់សាំង គឺជាដំណើរការដ៏លំបាក និងត្រូវការពេលវេលាច្រើនដើម្បីធានាប្រសិទ្ធភាពនៃវ៉ាក់សាំងដែលគេអនុញ្ញាតដាក់ឱ្យប្រើប្រាស់។ ជាមួយនឹងការគំរាមកំហែងឥតព្រាងទុកនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យពិភពលោកមានការផ្លាស់ប្ដូរជាច្រើន ក្រុមអ្នកស្រាវជ្រាវកំពុងប្រឹងប្រែងកាត់បន្ថយពេលវេលាក្នុងការបង្កើតវ៉ាក់សាំងដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគនេះឱ្យបានកាន់តែឆាប់រហ័ស។