
ហេតុអ្វីយើងត្រូវគិតឱ្យបានស៊ីជម្រៅ?
ទម្លាប់នៃការគិត ដោយប្រើតក្តវិជ្ជា ឬការត្រិះរិះពិចារណាល្អិតល្អន់ នឹងអាចជួយយើងឲ្យក្លាយជាបុគ្គលម្នាក់ ដែលអាចវិភាគទៅលើបញ្ហា ឬព័ត៌មានអ្វីមួយ ដោយភាពច្បាស់លាស់ មិនលំអៀង។ ជាពិសេសវា អាចនាំមកនូវសារៈប្រយោជន៍ចំពោះ ការរស់នៅប្រចាំថ្ងៃ ជីវិតការងារ និងការចូលរួមនៅក្នុងសង្គមផងដែរ។