
បារាំងផ្តល់ជំនួយពង្រឹងសមត្ថភាពមន្ទីរពិសោធន៍កម្ពុជា
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ជំនួយចំនួន២លានអឺរ៉ូតាមរយៈ ECOMORE II (គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ការផ្លាស់ប្តូរប្រព័ន្ធអូកូឡូស៊ី និងការវាយតម្លៃហានិភ័យនៃជំងឺឆ្លង លេចឡើងថ្មីៗ) ដើម្បីពង្រឹងសមត្ថភាពមន្ទីរពិសោធន៍នៅប្រទេសកម្ពុជា និងប្រទេសចំនួន៤ ផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ រួមមានប្រទេសឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និង វៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។