មកកំណត់អនាគតដែលយើងចង់បានជាមួយយុទ្ធនាការ «ភាពជោគជ័យកើតចេញពីខ្លួនយើង» របស់ KampumEra
សព្វថ្ងៃនេះ យើងឃើញវត្តមានរបស់សិល្បករសហសម័យជាច្រើនរូប កំពុងដឹកនាំចលនានៃការរស់ឡើងវិញនៃមរតកវប្បធម៌ខ្មែរ (Khmer Cultural Renaissance)។ ពួកគេកំពុងធ្វើការបង្កើតស្នាដៃសិល្បៈថ្មីៗធ្វើឱ្យវិស័យសិល្បៈខ្មែររស់រវើកឡើងវិញដូចដែលយើងធ្លាប់មានក្នុងអំឡុងទស្សវត្សន៍៦០។ ពួកគេកំពុងតែធ្វើឱ្យប្រសើរឡើង និងស្តារឡើងវិញនូវវប្បធម៌ដ៏ចំណាស់ដ៏គួរឱ្យស្ងើចសរសើរ។ សកម្មភាពទាំងនេះកំពុងនាំប្រទេសកម្ពុជាទៅរកយុគសម័យថ្មីមួយគួរឱ្យរំភើបពោរពេញដោយគំនិតច្នៃប្រឌិត។