
Darren Yaw Foo Hoe ម្ចាស់ជ័យលាភីក្នុងកម្មវិធីពានរង្វាន់ សហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២១
ទីក្រុងហូជីមីញ៖ ពានរង្វាន់សហគ្រិនវ័យក្មេងអាស៊ានប្រចាំឆ្នាំ ដែលរៀបចំឡើង Business Media Group បានប្រកាសឈ្មោះអ្នកឈ្នះជាផ្លូវការហើយ។ លោក Darren Yaw Foo Hoe មកពីក្រុមហ៊ុន Guardian Toys ដែលផលិតប្រដាប់ក្មេងលេងបែបអប់រំផ្តោតសំខាន់លើមុខវិជ្ជា STEM ត្រូវបានតែងតាំង ជាអ្នកឈ្នះពានរង្វាន់សហគ្រិនវ័យក្មេងប្រចាំឆ្នាំ ២០២១ ប្រចាំអាស៊ាន។