ប្រជាជនកម្ពុជាអនុវត្តអនាម័យលាងដៃច្រើនជាងមុនពេលមានកូវីដ
ប្រជាជនកម្ពុជាភាគច្រើនបានរក្សាអនាម័យដោយការលាងដៃនៅពេលមានវត្តមានរបស់ជំងឺរាតត្បាតកូវីដ១៩ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនេះ។ ប្រជាជនមួយចំនួនថានឹងបន្តអនុវត្តការលាងដៃនេះ បើទោះជាកម្ពុជាអស់មានជំងឺកូវីដ១៩ក្តី។