fbpx
Cambodian eats_Top Banner
គួរដឹង
Focus team

អេ​កូ​ទេសចរណ៍៖ ដើរលេង​ផង រួម​ថែរក្សា​បរិស្ថាន​ផង​

មកស្គាល់អេកូទេសចរណ៍​សំខាន់ ក្នុងខេត្ត​ដែល«ឱជារសតំបន់»បានទៅដល់។ សម្រាប់​អ្នកដំណើរ​សម័យថ្មី ​អេ​កូ​ទេសចរណ៍ គឺជា​និន្នាការ​ដែល​កំពុង​មានការ​គាំទ្រ​ច្រើន ជាពិសេស​ក្នុង​ចំ​នោម​យុវជន។ ការ​ធ្វើដំណើរ​ប្រកបដោយ​ចីរ​ភាព​នេះ​គឺជា​មធ្យោបាយ​ស​ម្រា​ក​លំហែ​កាយ និង​ជា​មធ្យោបាយ​ដើម្បី​ជួយ​ជីវភាព​អ្នកស្រុក​។

អានអត្ថបទ
Host_Thina

តោះមកស្គាល់ ធីណា ជាពិធីការនីនៅក្នុងកម្មវិធី«ឱជារសតំបន់» និងចំណាប់ អារម្មណ៍របស់កញ្ញា៖

5 provinces map

ក្នុងនោះមុខម្ហូបចំនួន៥ មកពី៥ខេត្តផ្សេងគ្នា មាន​បង្កប់​នូវចំណោទបញ្ហា ដែល​ទន្ទឹង​រងចាំ​អ្នក​ដោះស្រាយ។​

EP 1: ខេត្តមណ្ឌលគិរី  🌿⛰️

សូមស្វាគមន៍មកកាន់ភាគទី១ នៃកម្មវិធី « ឱជារសតំបន់» ដែលយប់នេះ
យើងនឹងនាំអ្នកទៅកាន់ទឹកដីនៃជួរភ្នំដ៏ស្រស់ស្អាត និងជាតំបន់ប្រជុំទៅដោយជនជាតិដើមភាគតិចច្រើនជាងគេបង្អស់ នោះគឺខេត្តមណ្ឌលគិរី។ ជាពិសេស អ្នកនឹងបានឃើញពីរបៀបធ្វើម្ហូបរបស់ជនជាតិដើមភាគតិច ពូនង ដោយប្រើបំពង់ឬស្សីនិងគ្រឿងផ្សំងាយៗ ដែលពួកគាត់អាចស្វែងរកបាននៅព្រៃជិតផ្ទះនោះគឺសម្លងប្រូង។ជាពិសេស អ្នកនឹងបានស្វែងយល់ពីរឿងរ៉ាវ ដែលទាក់ទងនឹងជីវភាពរស់នៅ និងទំនៀមទំលាប់របស់ប្រជាជននៅទីនោះ ដែលពួកគាត់មានបទពិសោធន៍ជាច្រើនឆ្នាំរស់នៅជាមួយនឹងធម្មជាតិ។

EP 2: ស្ទឹងត្រែង🌿🐟

នៅក្នុងភាគទី២ នៃកម្មវិធី «ឱជារសតំបន់» យើងបានធ្វើដំណើរទៅខេត្តស្ទឹងត្រែង ជាខេត្ត ដែលមានទន្លេចំនូន៤ហូរកាត់គឺ ទន្លេមេគង្គ ទន្លេសេសាន ទន្លេសេកុង និងទន្លេស្រែពក។ ប្រភពទឹកដ៏សំខាន់ទាំងនេះ បានអំណោយផលដល់ត្រីប៉ាសេអុី ជាត្រីដែលល្បីល្បាញប្រចាំខេត្ត ដោយសាររសជាតិដ៏ពិសេសប្លែកនៃខ្លាញ់របស់ត្រី។ យើងក៏បានជួបជាមួយអ៊ុំប្រុស សុីន សុីថាន់ ជាអ្នកនេសាទជើងចាស់ម្នាក់ ដែលនឹងចែករំលែកពីបទពិសោធន៍និងជីវភាព នៃការរស់នៅជាមួយនឹងប្រភពទឹកជាច្រើនឆ្នាំ។

EP 3: ពោធិ៍សាត់🌿💦

នៅក្នុងភាគទី3 នៃកម្មវិធី «ឱជារសតំបន់»​ យើងបានធ្វើការស្វែងយល់អំពីជីវភាព​នៅលើបឹងទន្លេសាប។ ទីតាំងទី៣នៃកម្មវិធីរបស់យើង ផ្តោតលើខេត្តពោធិ៍សាត់ ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង៥ ស្ថិតនៅជុំវិញបឹងទន្លេសាប។ ក្នុងនោះផងដែរ យើងបានសិក្សាអំពីសហគមន៍ភូមិអណ្ដែតទឹកកំពង់លួង ជាភូមិមួយដែលពោរពេញទៅដោយប្រជាជនជាច្រើន រស់នៅលើផ្ទៃទឹកទន្លេសាបដ៏ធំល្វឹងល្វើយ។ ការនេសាទត្រីសម្រាប់ធ្វើប្រហុក ជាការងារមួយដែលប្រជាជនក្នុងតំបន់នេះនិយមធ្វើ ដោយសារតែមានអំណោយផលត្រីពីបឹងទន្លេសាប។

EP 4: ក្រុងកំពត🌿🦀

នៅក្នុងភាគទី៤ នៃកម្មវិធី «ឱជារសតំបន់»​ យើងបានធ្វើការស្វែងយល់អំពីជីវភាព​ប្រជាជន នៅសហគមន៍នេសាទមួយ នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា។ ទីតាំងទី៤នៃកម្មវិធី ឱជារសតំបន់ ផ្តោតលើខេត្តកំពត ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ នៅជាប់នឹងសមុទ្រ។ ក្នុងនោះផងដែរ យើងបានសិក្សាអំពីសហគមន៍នេសាទត្រពាំងរពៅ និងការប្រកបរបរនេសាទក្តាម។ របរនេះ គឺផ្នែកសំខាន់មួយ ដែល​លើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍នោះ ក៏ដូចជាសហគមន៍នេសាទដទៃទៀត នៅក្នុងខេត្តកំពត។

EP 5: កំពង់ស្ពឺ🌿🌴

នៅក្នុងភាគទី៥ នៃកម្មវិធី «ឱជារសតំបន់»​ យើងបានធ្វើការស្វែងយល់អំពីជីវភាព​ប្រជាកសិករដែលធ្វើការងារផលិតស្ករត្នោត។ ទីតាំងទី៥នៃកម្មវិធី ឱជារសតំបន់ ផ្តោតលើខេត្តកំពង់ស្ពឺ ដែលជាខេត្តមួយដែលមានដើមត្នោតច្រើនជាងគេនៅកម្ពុជា។
យើងបានសិក្សាអំពីសមាគមន៍លើកកម្ពស់ស្ករត្នោតក្នុងខេត្តកំពង់ស្ពឺ និងជីវភាពរបស់កសិករដែលជាសមាជិកផងដែរ។ ពិតណាស់ ស្ករត្នោតមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយប្រទេសកម្ពុជា។ ហើយទន្ទឹមនឹងនេះ ប្រជាកសិករក្នុងខេត្តកំពង់ស្ពឺមួយចំនួនធំ អាស្រ័យលើដើមត្នោតក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ មួយវិញទៀត ស្ករត្នោតកំពង់ស្ពឺមានវត្តមានលើទីផ្សារអន្តរជាតិផងដែរ។

😎 រូបថតសកម្មភាពរបស់ក្រុមការងារ

«ឱជារសតំបន់» លើអ្នកឧបត្ថម្ភរបស់យើង

អំពីគម្រោង

«ឱជារសតំបន់!» គឺជាគម្រោង​បែប​ពហុ​ព័ត៌មាន​មួយ បែបកម្មវិធីដំណើ​ទស្សនាចរ​  ដែល​នាំ​អារម្មណ៍​អ្នក​ទាំងអស់​គ្នាទៅកាន់​ខេត្តក្រុងផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដើម្បី​ស្វែងយល់​ពីមុខម្ហូប​ប្រចាំតំបន់ និង​រាយការណ៍អំពីសហគមន៍​ដែលរស់នៅទីនោះ។ គោលបំណងរ​បស់យើង គឺលើកទឹកចិត្តអោយយុវជនកម្ពុជា មានភាពសកម្ម​ក្នុងការចូលរួម​ការពារបរិស្ថាន ថែរក្សា​អត្តសញ្ញាណ និងទំនៀមទំលាប់​ប្រពៃណី ដែលធ្វើអោយ​យើង​មានមោទនភាព​ជាប្រជាជន​កម្ពុជា។ ក្នុងនោះមុខម្ហូបចំនួន៥ មកពី៥ខេត្តផ្សេងគ្នា មាន​បង្កប់​នូវចំណោទបញ្ហា ដែល​ទន្ទឹង​រងចាំ​អ្នក​ដោះស្រាយ។ «ឱជារសតំបន់!» ត្រូវបានផលិតដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុដោយគម្រោង​ Earth Journalism Network នៃអង្គការ Internews។

ក្រុមការងារ

  1. អ្នករាយការណ៍ ៖ បូរិន សុភាវុទ្ធតី | តូច ធីណា | ឌិប ណាសា | សំ ដារ៉ា | រ៉ូ  គីមឡុង
  2. អ្នកថត និងផលិតវីដេអូ ៖ ជួប សេរីរ័ត្ន | លីម គីមហុង | បូរិន សុភាវុទ្ធតី | តូច ធីណា
  3. វិចិត្រករ៖ តូច ធីណា | សំ ដារ៉ា
  4. អ្នករចនា តាប ណាវេត | JiHye Kim
  5. អ្នកគ្រប់គ្រងបណ្តាញសង្គម ៖ JiHye Kim | បូរិន សុភាវុទ្ធតី | តូច ធីណា
  6. អ្នកកែសម្រួលភាសាខ្មែរ ៖ នូវ ពៅលក្ខិណា | Stew Post | Alastair McCready

This post is also available in: EN

Focus

ចូលរូមព្រឹត្តិប័ត្រព័ត៌មានរបស់Focus