ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានដំបូងគេ និងនាំមុខគេនៅកម្ពុជាដែលបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដោយផ្ដោតលើជំនាញចម្បងបី៖ សារព័ត៌មាន ទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយតាំងពីឆ្នាំ២០០១។ ចក្ខុវិស័យសំខាន់នៃដេប៉ាតឺម៉ង់នេះ គឺធ្វើយ៉ាងណាបន្តអភិវឌ្ឍកម្មវិធីសិក្សារបស់ខ្លួនដើម្បីឲ្យស្របទៅនឹងបទដ្ឋានគុណភាពក្នុងតំបន់ និងអន្តរជាតិ។ ចក្ខុវិស័យមួយទៀតរបស់យើង គឺបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដានិស្សិតដែលបានបញ្ចប់ការសិក្សាពីដេប៉ាតឺម៉ង់នេះទៅ ដើម្បីឲ្យពួកគេមានលទ្ធភាពកាន់តែប្រសើរក្នុងការចូលរួមអភិវឌ្ឍវិស័យប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ។