ការណែនាំពីអ្នករៀនបាននិទ្ទេស B ៖ ការប្រឡងយកនិទ្ទេស A
ការប្រឡងបាក់ឌុប ឬប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ជាបទពិសោធន៍ដ៏ភ័យខ្លាច និងដែលមិនអាចបំភ្លេចមួយនៅក្នុងពេលសិក្សាថ្នាក់វិទ្យាល័យ។ សិស្សទាំងអស់ចង់ទទួលបាននិទ្ទេសប្រឡងល្អ គឺពីA ទៅC ដែលអាចឱ្យពួកគេដាក់ពាក្យចូលរៀននៅមហាវិទ្យាល័យធំៗ និងល្បីនៅក្នុងប្រទេសបាន។ តើធ្វើយ៉ាងដូចម្តេចទើបអាចទទួលបាននិទ្ទេស A ?