ស្វែងយល់ពីជំងឺប៉ះទង្គិចផ្លូវចិត្ត PTSD៖ យល់ពីអារម្មណ៍ និងទង្វើអ្នកនៅជុំវិញ
ហេតុអ្វីបានជាពេលខ្លះ បុគ្គលមួយចំនួនលេចចេញនូវអារម្មណ៍ភ័យខ្លាំង ខឹងសម្បារ គេងមិនលក់ បញ្ចេញសកម្មភាពខុសធម្មតា ខ្លាចឡាន ឬទូក ខ្លាចភាពងងឹត ឬឃើញពណ៌មួយណាហើយ មានប្រតិកម្ម ហើយពេលខ្លះទៀត ជៀសវាងទៅកន្លែងណាមួយ។ តើអ្វីដែលធ្វើឱ្យពួកគាត់មានប្រតិកម្មបែបនេះ?