ជួបជាមួយស្ថាបនិក ‘Think Plastic’ អាត សុធាវី អំពីការកែប្រែទម្លាប់លើប្លាស្ទិកប្រើតែម្ដង ដើម្បីបរិស្ថាន
ដោយការស្រឡាញ់ធម្មជាតិតាំងពីវ័យក្មេង និងការមានជំនាញខាងផលិតវីដេអូស្រាប់ កញ្ញា អាត សុធាវី ប្រើហ្វេសប៊ុក ដើម្បីផលិតមាតិកា ដើម្បីលើកកំពស់ការយល់ដឹងពីសំណល់ប្លាស្ទិកប្រើបានតែមួយ មុខតាមរយៈយុទ្ធនាការ ‘Think Plastic’។ ជំនួសនឹង ការរបៀបរស់នៅដែលផ្អែកលើភាពងាយស្រួល ប៉ុន្តែមានជីវិតរយៈពេលខ្លី កញ្ញាកំពុងជំរុញគំនិតនៃបែបផែនជីវិតរស់នៅ ដែលផ្អែកលើចីរភាពរបស់បរិស្ថានកម្ពុជាជារួម។