បុគ្គលឆ្នើម៖គឹម កុសុម៉ា នាយកអភិវឌ្ឍអាជីវកម្មនិងឌីជីថល Impact Hub
នៅឆ្នាំ2017 កុសុម៉ា បានចូលធ្វើការនៅ Impact Hub ក្នុងនាមជាមន្ត្រីទំនាក់ទំនងសាធារណៈ។ នៅទីនេះហើយដែលកញ្ញាបានរកឃើញចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះការផលិតវីដេអូ ហើយចាប់តាំងពីពេលនោះមក កញ្ញាបានបន្តបង្កើតមាតិកាបែបអប់រំ និងជុំរុញទឹកចិត្ត ដើម្បីពង្រីកបណ្ដាញទំនាក់ទំនងនៃកន្លែងធ្វើការរួមមួយនេះ។