នៅឆ្នាំ2017 កុសុម៉ា បានចូលធ្វើការនៅ Impact Hub ក្នុងនាមជាមន្ត្រីទំនាក់ទំនងសាធារណៈ។ នៅទីនេះហើយដែលកញ្ញាបានរកឃើញចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះការផលិតវីដេអូ ហើយចាប់តាំងពីពេលនោះមក កញ្ញាបានបន្តបង្កើតមាតិកាបែបអប់រំ និងជុំរុញទឹកចិត្ត ដើម្បីពង្រីកបណ្ដាញទំនាក់ទំនងនៃកន្លែងធ្វើការរួមមួយនេះ។
ក្រឡេកមើលជុំវិញកម្ពុជា យើងពិតជាមិនអាចប្រកែកបានទេ ជាតិសាសន៍នេះសម្បូរទៅដោយយុវជន ហើយទីណាមានយុវជន គឺទីនោះហើយដែលមានឱកាស។
កញ្ញា គឹម កុសុម៉ា គឺជាបុគ្គលម្នាក់ ដែលជឿជាក់យ៉ាងមុតមាំទៅលើសក្តានុពលយុវជនកម្ពុជា ដែលនឹងដើរតួជាអ្នកបង្កើតការផ្លាស់ប្ដូរដ៏សំខាន់សម្រាប់ប្រទេសជាតិ។ ដូច្នេះហើយទើប កុសុម៉ា យកជំនាញរបស់នាងមកកាន់ Imapct Hub ដែលជាវេទិកាមួយ ប្រមូលផ្ដុំដោយសហគ្រិន និងគំនិតច្នៃប្រឌិត។
អានបន្ថែម៖ បុគ្គលឆ្នើម៥រូបគួរតាមដានឆ្នាំ ២០២១
បញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម កុសុម៉ាធ្លាប់បម្រើការងារក្នុងវិស័យផ្សេងៗគ្នាជាច្រើន ក្នុងអំឡុងពេលសិក្សានៅមហាវិទ្យាល័យ ដើម្បីទទួលបានបទពិសោធន៍និង«ស្វែងរកខ្លួនឯង»។
នៅឆ្នាំ2017 កុសុម៉ា បានចូលធ្វើការនៅ Impact Hub ក្នុងនាមជាមន្ត្រីទំនាក់ទំនងសាធារណៈ។ នៅទីនេះហើយដែលកញ្ញាបានរកឃើញចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះការផលិតវីដេអូ ហើយចាប់តាំងពីពេលនោះមក កញ្ញាបានបន្តបង្កើតមាតិកាបែបអប់រំ និងជុំរុញទឹកចិត្ត ដើម្បីពង្រីកបណ្ដាញទំនាក់ទំនងនៃកន្លែងធ្វើការរួមមួយនេះ។
ដោយចូលចិត្តការទំនាក់ទំនងនិងសហការ កុសុម៉ា តែងតែធ្វើការស្វែងរកនូវឱកាសបន្ទាប់របស់នាង ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស និងជួយពួកគេអោយស្គាល់ពីសក្តានុពលខ្លួន។ ហើយកញ្ញាខ្លួនឯងមានឱកាសជាច្រើន។ ក្នុងតួនាទីជានាយកអភិវឌ្ឍអាជីវកម្មនិងឌីជីថល កញ្ញាទទួលខុសត្រូវលើការផ្ដល់ព័ត៌មានថ្មីៗដល់ទស្សនិកជន និងសម្របសម្រួលដល់គម្រោង អប់រំដោយខ្លួនឯងអំពីសហគ្រិននិងអ្នកបង្កើតថ្មីនៅកម្ពុជា។
កញ្ញាកុសុម៉ា ក៏បានរួមចំណែក និងគ្រប់គ្រងវេទិការៀនអនឡាញ Unipreneurship របស់ក្រុមហ៊ុន Smart ដែលជា វេទិកាសហគ្រិនភាពដំបូងបែបឌីជីថល ដែលគាំទ្រដោយក្រសួងអប់រំយុវជននិងកីឡាកម្ពុជា។
កុសុម៉ា ធ្លាប់បានឈ្នះការប្រកួតជាច្រើន រួមមានទាំងការឈ្នះប្រាក់រង្វាន់ចំនួន ១០.០០០ ដុល្លារពីកម្មវិធី Young Southeast Asian Leaders Initiative (YSEALI) កាលពីឆ្នាំ ២០១៤ផងដែរ។ ជាមួយនឹងភាពជោគជ័យទាំងនេះ កុសុម៉ា នឹងនៅបន្តផ្តល់នូវទស្សនវិស័យ ដែលមានលក្ខណៈពិសេសប្លែកនិងប្រកបដោយភាពស្វាហាប់របស់នាង ទៅដល់អ្នកច្នៃប្រឌិតថ្មី ជំនាន់ក្រោយរបស់កម្ពុជា។
ខ្ញុំគឺជាផ្នែកមួយនៃសហគមន៍ដែលជំរុញទឹកចិត្តអ្នកផ្លាស់ប្តូរអនាគត អ្នកមានភាពច្នៃប្រឌិត សហគ្រិនសង្គម និងគំនិតច្នៃប្រឌិតថ្មី។ បុគ្គលទាំងនេះ បានជម្រុញឲ្យខ្ញុំមើលឃើញពិភពលោកនិងប្រទេសកម្ពុជាក្នុងន័យផ្សេង ជាមួយនឹងក្តីសង្ឃឹមខ្ពស់ថា យើងអាចរួមគ្នាធ្វើឱ្យពិភពលោកក្លាយជាកន្លែងប្រសើរជាងមុនក្នុងការរស់នៅ៕
គឹម កុសុម៉ា-នាយកអភិវឌ្ឍអាជីវកម្មនិងឌីជីថល Impact Hub
អត្ថបទដោយ STEW POST និងបកប្រែដោយ ឌិប ណាសា។ អត្ថបទនេះត្រូវបានចុះផ្សាយដំបូងនៅទស្សនាវដ្តី Focus Cambodia ឆ្នាំ២០២១-២០២២