តើអ្នកស្គាល់ផលិតផលសរីរាង្គ (Organic) ច្បាស់កម្រិតណា?
ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ នៅពេលបច្ចុប្បន្ន ផ្ដោតចម្បងលើបញ្ហាសុវត្ថិភាពអាហារ និងអាហារូបត្ថម្ភ។ ប្រជាជនកម្ពុជា មានការព្រួយបារម្ភពីគុណភាពនៃអាហារ និងសារធាតុគីមី របស់ផលិតផលក្នុងស្រុក និងនាំចូល។ ការណ៍នេះ ធ្វើឱ្យមានការកើនឡើងនូវតម្រូវការផលិតផលសរីរាង្គ ដើម្បីធានាសុខភាព។ តើអ្នកអាចកត់សម្គាល់ពីផលិតផលសរីរាង្គដោយរបៀបណា?