អ៊ុក វណ្ណដេ៖ អ្នកចម្បាំងសំរាម និងភាពអវិជ្ជាលើឧទ្យានជាតិគិរីរម្យ
លោក អ៊ុក វណ្ណដេ គឺជាបុគ្គលម្នាក់ដែលអនុវត្តការកាត់បន្ថយសំរាមពីជីវិតប្រចាំថ្ងៃរបស់ខ្លួន ហើយលោកផ្ទាល់មានចិត្តចង់បញ្ចេញសាររបស់ខ្លួន ទៅសាធារណជនក្នុងការកាត់បន្ថយសំរាម តាមរយៈគំរូរបស់សាលាដូងគិរីរម្យ។ សាលាដូងគិរីរម្យ ប្រើប្រាស់សំរាមកែច្នៃមកជាគ្រឿងលម្អតុបតែងបន្ទប់រៀន បណ្ណាល័យ និងទីធ្លាសាលាទាំងមូល។ លោក វណ្ណដេ មានទិសដៅមួយថា ទៅថ្ងៃអនាគត សំឡេងរបស់លោកនឹងទៅដល់ពិភពលោកទាំងមូល និងជាពិសេសមេដឹកនាំប្រទេសមហាអំណាចនានា ឱ្យពួកគេទទួលខុសត្រូវជាងនេះ ជុំវិញគោលនយោបាយគាំពារបរិស្ថានផែនដីរបស់យើង ដើម្បីអនាគតរបស់មនុស្សជាតិទាំងមូល។