ចាក់គ្រឹះអំណានតាមរយៈការជំរុញកុមារឱ្យស្រឡាញ់ការអាន
នៅពេលអត្រាអក្ខរកម្មជាមូលដ្ឋាន បានកើនឡើងនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ការអាននៅតែជាសកម្មភាពមួយ ដែលមានតែក្នុងថ្នាក់រៀន និងបរិវេណសាលា។ ប៉ុន្តែមានក្រុមមួយចំនួន កំពុងធ្វើការដើម្បីជំរុញឱ្យមានការស្រឡាញ់ផ្នែកអក្សរសាស្ត្រ នៅក្នុងប្រទេស។ ការធ្វើការជាមួយអ្នកបង្កើតសៀវភៅក្នុងប្រទេស គឺជាគន្លឹះនៃភាពជោគជ័យរបស់ពួកគេ។