ផ្តិតអារម្មណ៍ទេសចរក្នុងស្មារតីបៃតង
តាមពិតទៅ យើងអាចជៀសវាង ការប្រើប្រាស់ថង់បា្លស្ទិកដែលប្រើប្រាស់បានតែម្តង ទៅរួចបាន។ ឥលូវនេះ សម្ព័ន្ធសណ្ឋាគារមួយនៅខេត្តសៀមរាប បានផ្តល់ជូននូវកញ្ចប់ដើរលេងដោយគ្មានថង់បា្លស្ទិក។ ការអនុវត្តនេះ គឺជាជំហានដ៏ឆ្លាតវៃមួយ ហើយប្រកបដោយនិរន្តរភាពសម្រាប់អាជីវកម្មក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច នៅកម្ពុជា។