យុវជនជំនាន់ថ្មី និងទំនោរការងារបច្ចុប្បន្ន
សម្រាប់យុវជនជំនាន់ថ្មី ចំណុចដែលទាក់ទាញក្នុងការប្រឡូកក្នុងវិស័យការងារ មិនបានផ្តោតសំខាន់ទៅលើប្រាក់បៀវត្សន៍ល្អមួយមុខនោះទេ។ ការអភិវឌ្ឍសមត្ថភាព ឯករាជ្យភាព សេរីភាព ការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកក្នុងក្រុមការងារ ជាពិសេសបទពិសោធន៍ ដែលអាចនឹងជួយសម្រេចបានអ្វីមួយជារបស់ខ្លួនឯងនៅថ្ងៃអនាគត ជាការងារដែលពួកគេកំពុងស្វែងរក។