បច្ចុប្បន្ននេះ យើងមិនទាន់ដឹងថាស្ត្រីមានផ្ទៃពោះមានឱកាសឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងមនុស្សធម្មតា ឬអាចវិវឌ្ឍទៅមានអាការៈធ្ងន់ធ្ងរនៅឡើយទេ។ យោងតាមព័ត៌មានដែលមាននៅខណៈនេះ ស្ត្រីមានផ្ទៃពោះមានឱកាសឆ្លងជំងឺកូវីដ១៩ដូចមនុស្សធម្មតាទូទៅ។
អ្វីដែលយើងដឹង
- ស្ត្រីមានផ្ទៃពោះមានបម្រែបម្រួលខ្លះនៅក្នុងរាងកាយដែលអាចបង្កើនឱកាសឆ្លងមេរោគផ្សេងៗ។
- ស្ត្រីមានផ្ទៃពោះមានឱកាសខ្ពស់ក្នុងការឆ្លងជំងឺផ្សេងៗដែលស្ថិតក្នុងអំបូរ (ប្រភេទ) ជាមួយកូវីដ១៩ និងជំងឺឆ្លងផ្លូវដង្ហើមផ្សេងៗទៀតដូចជា គ្រុនផ្តាសាយ (Influenza)។
ស្ត្រីមានផ្ទៃពោះអាចការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩បានដោយការ៖
- ជៀសវាងការប៉ះជាមួយអ្នកជំងឺ ឬអ្នកដែលបានឆ្លង
- លាងដៃជាមួយទឹក និងសាប៊ូ ឬទឹកអាល់កុលសម្លាប់មេរោគ
- សម្អាត និងសម្លាប់មេរោគលើកន្លែងដែលប៉ះពាល់ញឹកញាប់
ហានិភ័យក្នុងការពពោះ និងទារក
- ស្ត្រីមានផ្ទៃពោះមានឱកាសខ្ពស់ក្នុងការឆ្លងជំងឺផ្សេងៗដែលស្ថិតក្នុងអំបូរ (ប្រភេទ) ជាមួយកូវីដ១៩ និងជំងឺឆ្លងផ្លូវដង្ហើមផ្សេងៗទៀតដូចជា គ្រុនផ្តាសាយ (Influenza)។
- ស្ត្រីមានផ្ទៃពោះចាំបាច់ត្រូវការពារខ្លួនឯងពីជំងឺផ្សេងៗ។
ការចម្លងពីម្តាយទៅកូន
- ការចម្លងមេរោគកូរ៉ូណាពីម្តាយទៅទារកពេលពពោះមានអត្រាទាប ក៏ប៉ុន្តែទារកទើបតែសម្រាលអាចទទួលការឆ្លងពីមនុស្សទៅមនុស្ស។
- មានចំនួនទារកទាបណាស់ដែលធ្វើតេស្ដជំងឺកូវីដ១៩ឃើញវិជ្ជមានក្រោយពេលសម្រាលហើយភ្លាម។ ក៏ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ទេថាទារកទាំងនោះឆ្លងមុន ឬក្រោយពេលសម្រាលនោះទេ។
- មេរោគនេះមិនត្រូវបានរកឃើញក្នុងទឹករងៃ ទឹកដោះម្តាយនោះទេ។
វិធីបំបៅទឹកដោះសម្រាប់ស្ត្រីមានផ្ទៃពោះដែលមានជំងឺកូវីដ១៩
- ការបំបៅដោះផ្តល់ការការពារប្រឆាំងជំងឺជាច្រើន ហើយវាជាប្រភេទនៃអាហារូបត្ថម្ភសម្រាប់ទារកភាគច្រើន។
- ស្ត្រីមានផ្ទៃពោះដែលមានជំងឺកូវីដ១៩ត្រូវពិភាក្សាជាមួយគ្រួសារ និងអ្នកផ្តល់សេវាសុខភាពថាគួរតែសម្រេចចាប់ផ្តើម ឬបន្តបំបៅដោះកូន ឬក៏អត់នោះ។
- ក្នុងពេលដែលការសិក្សានៅមានកម្រិតដូចបច្ចុប្បន្ននេះ គេមិនបានរកឃើញមេរោគនៅក្នុងទឹកដោះម្តាយនោះទេ។ ប៉ុន្តែយើងមិនដឹងច្បាស់នោះទេថាតើម្តាយមានផ្ទៃពោះដែលមានជំងឺកូវីដ១៩ អាចចម្លងមេរោគតាមទឹកដោះម្តាយ ឬក៏អត់នោះ។
- ក្នុងករណីដែលអ្នកឆ្លងជំងឺនេះ ហើយជ្រើសរើសបំបៅកូនដោយទឹកដោះដោយផ្ទាល់ អ្នកគួរ៖
- ពាក់ម៉ាស់ និងលាងដៃរបស់អ្នកមុនពេលបំបៅដោះកូន
- ក្នុងករណីដែលអ្នកឆ្លងជំងឺនេះ ហើយជ្រើសរើសបំបៅកូនដោយការច្របាច់ទឹកដោះ អ្នកគួរ៖
- ច្របាច់ទឹកដោះដើម្បីស្តុកទុក។
- ត្រូវមានប្រដាប់ច្របាច់ទឹកដោះដោយឡែកច្បាស់លាស់។
- លាងដៃមុនពេលប៉ះប្រដាប់ច្របាច់ទឹកដោះ ឬដបដាក់ទឹកដោះមុនពេលច្របាច់។
- ត្រូវអនុវត្តតាមការណែនាំពីការច្របាច់ទឹកដោះឱ្យបានត្រឹមត្រូវដោយការលាងសម្អាតគ្រប់កន្លែងឱ្យស្អាត (កន្លែងដែលមានជាប់ទឹកដោះ)។
- ប្រសិនបើអាចធ្វើបាន គួរតែពិចារណារកអ្នកណាម្នាក់ឱ្យមកជួយបំបៅទឹកដោះកូនអ្នកជាមួយទឹកដោះដែលអ្នកបានច្របាច់ហើយនោះ៕