អ្នកអាចរៀបចំផែនការ និងធ្វើការសម្រេចចិត្តក្នុងពេលនេះ ដើម្បីការពារខ្លួនអ្នក និងក្រុមគ្រួសារពីការរីករាលដាលដ៏អាក្រក់នៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវឥរិយាបថដូចខាងក្រោម៖
ការតាមដានព័ត៌មាន
- ស្វែងរកព័ត៌មានថ្មីៗអំពីស្ថានភាពជំងឺនៅក្នុងតំបន់ដែលអ្នករស់នៅពីអ្នកជំនាញផ្នែកសុខភាព។
- សាកសួរអ្នកជិតខាងរបស់អ្នកអំពីផែនការរបស់ពួកគេក្នុងការទប់ទល់នឹងជំងឺ។
- បង្កើតបញ្ជីឈ្មោះអង្គការ ឬស្ថាប័នពាក់ព័ន្ធដែលអាចជួយឲ្យអ្នក និងក្រុមគ្រួសារមានភាពងាយស្រួលក្នុងការទំនាក់ទំនងរកព័ត៌មាន សេវាកម្មសុខភាព ជំនួយ និងធនធានផ្សេងៗ។
- បង្កើតបញ្ជីលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀត នៅពេលមានករណីបន្ទាន់ ដូចជា ក្រុមគ្រួសារ មិត្តភក្ដិ អ្នកជិតខាង គ្រូបង្រៀន និយោជក មណ្ឌលសុខភាព មន្ទីរពេទ្យ អាជ្ញាធរមូលដ្ឋាន និងអ្នកផ្សេងទៀតនៅក្នុងសហគមន៍។
ការប្រុងប្រៀបទប់ទល់ជាមុន
- គិតគូរដល់សមាជិកគ្រួសារណាដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ ដូចជាមនុស្សចាស់ និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ។
- ដាក់បុគ្គលណាដែលឈឺឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកពីគេ។
ការអនុវត្តវិធីការពារខ្លួនប្រចាំថ្ងៃ
- លាងដៃអ្នកឲ្យបានញឹកញាប់។
- ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ និងមាត់។
- សម្រាកនៅផ្ទះប្រសិនបើអ្នកឈឺ។
- ខ្ទប់មាត់នៅពេលដែលអ្នកក្អក ឬកណ្ដាស់ជាមួយក្រដាសជូតមាត់ រួចបោះចោលទៅក្នុងធុងសំរាម។
- សម្អាត និងសម្លាប់មេរោគវត្ថុដែលអ្នកប៉ះពាល់ញឹកញាប់ និងផ្ទៃខាងក្រៅរបស់វា។
ការអង្កេតមើលរោគសញ្ញា
- សម្រាកនៅផ្ទះ និងពិគ្រោះជាមួយអ្នកផ្តល់សេវាសុខភាព ប្រសិនបើអ្នកមានរោគសញ្ញា ដូចជាក្តៅខ្លួន ក្អក និងដកដង្ហើមថប់ៗ។
- ប្រសិនបើមានរោគសញ្ញាគួរឲ្យសង្ស័យថាជាជំងឺកូវីដ១៩នៅតែបន្ត ត្រូវទៅធ្វើការពិនិត្យភ្លាមៗ។
- រោគសញ្ញាគ្រោះថ្នាក់បន្ទាន់ដែលត្រូវធ្វើការពិនិត្យរួមមាន ពិបាកក្នុងការដកដង្ហើម ឈឺជាប់នៅក្នុងទ្រូង ការបាត់បង់ស្មារតីមួយភាំង ឬពិបាកក្នុងការភ្ញាក់ដឹងខ្លួន បបូរមាត់ និងមុខមានពណ៌រាងខៀវ និងរោគសញ្ញាផ្សេងៗទៀតដែលអ្នកគួរតែធ្វើការពិគ្រោះជាមួយអ្នកជំនាញ ប្រសិនបើអ្នកមានការសង្ស័យ។
- នៅឲ្យឆ្ងាយពីអ្នកដែលឈឺ។
- រក្សាគម្លាតឲ្យនៅឆ្ងាយពីអ្នកដទៃតាមដែលអាចធ្វើទៅបាន (ប្រហែល ២ម៉ែត្រ)។
ប្រសិនបើមានមនុស្សឈឺនៅផ្ទះ
- បន្តការអនុវត្តការការពារប្រចាំថ្ងៃឲ្យបានខ្ជាប់ខ្ជួន។
- រក្សាអ្នកដែលឈឺឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែក។
- ប្រសិនបើអ្នកមើលថែទាំអ្នកជំងឺដោយផ្ទាល់ ត្រូវធ្វើតាមការណែនាំ និងឃ្លាំមើលសុខភាពរបស់ខ្លួនឲ្យបានញឹកញាប់។
- សម្លាប់មេរោគវត្ថុ ដែលប្រើប្រាស់ផ្ទាល់ និងជៀសវាងការប្រើប្រាស់សម្ភាររួម។
- ប្រសិនបើអ្នកឈឺ ធ្វើការទាក់ទងជាមួយអ្នកដទៃតាមទូរស័ព្ទ ឬអ៊ីមែល។
- បន្តតាមដានពីស្ថានភាពជំងឺនៅក្នុងតំបន់ដែលអ្នករស់នៅ។
- ថែទាំសុខភាពផ្លូវចិត្តរបស់អ្នក និងក្រុមគ្រួសារអ្នក។
ចំពោះអ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ ជាពិសេសអ្នកមានវ័យចំណាស់ និងមានបញ្ហាសុខភាពធ្ងន់ធ្ងរ
- គួរស្នាក់នៅផ្ទះ និងនៅឱ្យឆ្ងាយពីកន្លែងមានមនុស្សច្រើន។
- ត្រៀមថ្នាំសង្កូវប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ក្នុងអំឡុងពេលស្នាក់នៅក្នុងផ្ទះ។
- ពេលចេញទៅក្រៅ ឬទីសាធារណៈ ត្រូវនៅឱ្យឆ្ងាយពីអ្នកឈឺ និងរក្សាគម្លាតពីអ្នកដទៃ។
- អនុវត្តដៃស្អាតគ្មានមេរោគ។
កុមារ
- ផ្តល់ដំណឹងដល់សាលារៀនកូនៗរបស់អ្នក ប្រសិនបើកូនមានជំងឺកូវីដ១៩។
- តាមដានការផ្អាកសាលារៀននៅក្នុងសហគមន៍របស់អ្នក។
- កាត់បន្ថយការជួបជុំរបស់កុមារ និងយុវវ័យនៅទីសាធារណៈ៕