នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងធ្វើការណែនាំឱ្យលាងសម្អាតដៃជាមួយសាប៊ូនិងទឹកឱ្យបានញឹកញាប់ ព្រោះការលាងសម្អាតដៃជួយកាត់បន្ថយបរិមាណមេរោគ និងសារធាតុគីមីគ្រប់ប្រភេទដែលមានជាប់នៅលើដៃ។ ប៉ុន្តែប្រសិនបើមិនមានសាប៊ូនិងទឹក សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងតិច ៦០% ដែលអាចជួយអ្នកពីការឆ្លងជំងឺ និងចម្លងមេរោគទៅអ្នកដទៃ។ ការណែនាំវិធីនៃការលាងដៃសម្អាត និងការប្រើប្រាស់ទឹកលាងដៃក្នុងសហគមន៍ ត្រូវបានផ្តល់ឱ្យដោយផ្អែកលើទិន្នន័យនៃការសិក្សាមួយចំនួន៕
CDC: នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង