របៀបសម្អាត និងសម្លាប់មេរោគ
ត្រូវពាក់ស្រោមដៃ ប្រើហើយបោះចោលសម្រាប់សម្អាត និងសម្លាប់មេរោគ
១- អំពីការសម្អាត
- សម្អាតផ្ទៃមុខវត្ថុដោយប្រើសាប៊ូ និងទឹក។
- អនុវត្តការសម្អាតលើផ្ទៃមុខវត្ថុដែលអ្នកប៉ះពាល់ញឹកញាប់។
វត្ថុ ឬសម្ភារដែលអ្នកអាចប៉ះពាល់ញឹកញាប់រួមមាន៖ តុ ដៃទ្វារ កុងតាក់ភ្លើង តុធ្វើការ ទូរស័ព្ទ ក្ដារចុចកុំព្យូទ័រ បន្ទប់ទឹក ក្បាលបើកទឹក (រ៉ូប៊ីណេទឹក) និងអាងលាងចាន។ល។
២- អំពីការសម្លាប់មេរោគ
- ប្រសិនបើវត្ថុនោះកខ្វក់ ត្រូវសម្អាតវាជាមួយសាប៊ូ ឬក៏ទឹកបាញ់សម្អាតជាមុនសិន រួចប្រើទឹកសម្លាប់មេរោគ។
- ត្រូវអនុវត្តតាមការណែនាំនៅលើផលិតផល ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់។
- ផលិតផលភាគច្រើនណែនាំឲ្យ៖
- ទុកឱ្យផ្ទៃមុខវត្ថុ ឬកន្លែងដែលយើងត្រូវសម្លាប់មេរោគឲ្យសើមមួយសន្ទុះ។
- ពាក់ស្រោមដៃនៅពេលធ្វើការសម្លាប់មេរោគ ហើយត្រូវប្រាកដថាវាមានខ្យល់ចេញចូលល្អក្នុងពេលអ្នកប្រើប្រាស់ផលិតផលសម្អាតមេរោគនោះ។
- ផលិតផលភាគច្រើនណែនាំឲ្យ៖
- ប្រភេទទឹកអូសាវ៉ែលមួយចំនួនក៏អាចប្រើប្រាស់ដើម្បីសម្លាប់មេរោគបានដែរ៖
- ត្រូវពិនិត្យមើលការណែនាំជាមុនសិនថាតើទឹកអូសាវ៉ែលនោះអាចប្រើប្រាស់សម្រាប់សម្លាប់មេរោគបានឬទេ ហើយត្រូវប្រាកដថាផលិតផលនោះមិនទាន់ហួសកាលកំណត់ប្រើប្រាស់ឡើយ។
- ទឹកអូសាវ៉ែលដែលហួសកាលកំណត់ មិនអាចយកមកសម្លាប់មេរោគបានទេ។
- ទឹកអូសាវ៉ែលមិនទាន់ហួសកាលកំណត់ ប្រើប្រាស់មានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងមេរោគកូរ៉ូណាពេលដែលត្រូវបានលាយត្រឹមត្រូវ។ មិនត្រូវលាយទឹកអូសាវ៉ែលជាមួយអាម៉ូញ៉ាក់ ឬសម្ភារសម្អាតផ្សេងៗនោះទេ។
- ត្រូវទុកទឹកអូសាវ៉ែលនោះលើផ្ទៃមុខនៃវត្ថុដែលត្រូវសម្លាប់មេរោគយ៉ាងហោចណាស់ក៏ ១នាទីដែរ។
វិធីលាយទឹកអូសាវ៉ែលដើម្បីសម្លាប់មេរោគ៖ ដាក់ទឹកអូសាវ៉ែល ៥ស្លាបព្រាបាយទៅក្នុងទឹក ១លីត្រ ឬស្មើនឹងចំណុះ ១/៣នៃកែវទឹក។
- ល្បាយអាល់កុលដែលមានកម្រិតជាតិអាល់កុល ៧០% ក៏អាចសម្លាប់មេរោគបានដែរ។
៣- អំពីការសម្អាតប្រភេទសម្ភារទន់
ប្រភេទសម្ភារទន់មានដូចជា កម្រាលព្រំ ក្រណាត់ជូតជើង និងវាំងននជាដើម៖
- សម្អាតដោយប្រើសាប៊ូ និងទឹក ឬប្រភេទសារធាតុសម្អាតណាដែលអាចសម្អាតវត្ថុដែលមានលក្ខណៈទន់ដូចវត្ថុទាំងនេះ។
- បើអាចធ្វើបាន ប្រើប្រាស់សម្ភារបោកគក់តាមការណែនាំរបស់ផលិតផលនោះដោយកំណត់កម្រិតសីតុណ្ហភាពទឹកឱ្យក្តៅ ដើម្បីសម្ងួតឲ្យបានល្អ។
៤- អំពីការសម្អាតសម្ភារអេឡិចត្រូនិក
សម្ភារអេឡិចត្រូនិករួមមាន Tablet ទូរស័ព្ទ ក្ដារចុចកុំព្យូទ័រ និងប្រដាប់បញ្ជា (តេឡេ) ទូរទស្សន៍ ឬម៉ាស៊ីនត្រជាក់ ជាដើម៖
- គួរតែមានថង់គ្របលើសម្ភារអេឡិចត្រូនិក។
- គួរអនុវត្តតាមការណែនាំអំពីការសម្អាត និងសម្លាប់មេរោគទៅតាមប្រភេទផលិតផលនីមួយៗ។
- ក្នុងករណីដែលគ្មានការណែនាំអំពីការប្រើប្រាស់នៅលើផលិតផលទាំងនោះទេ សូមប្រើប្រាស់ប្រដាប់ជូតសើម ដូចជាក្រណាត់ ឬទឹកបាញ់ដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៧០% រួចជូតសម្ភារដែលបានសម្អាតនោះឲ្យស្ងួត។
៥- អំពីការបោកគក់
សម្រាប់សម្លៀកបំពាក់ កន្សែង និងសម្ភារផ្សេងៗ៖
- ត្រូវបោកតាមការណែនាំរបស់ផលិតផល ប្រើទឹកក្តៅល្មម ហើយសម្ងួតវាឲ្យស្ងួតល្អ។
- ត្រូវពាក់ស្រោមដៃ ប្រើហើយបោះចោលនៅពេលកាន់សម្លៀកបំពាក់កខ្វក់របស់នរណាម្នាក់ដែលឈឺ។
- សម្លៀកបំពាក់កខ្វក់របស់ជនណាម្នាក់ដែលឈឺអាចដាក់បោកចូលគ្នាជាមួយរបស់អ្នកផ្សេងបាន។
- សូមកុំរលាស់សម្លៀកបំពាក់ដែលកខ្វក់។
- ត្រូវសម្អាត និងសម្លាប់មេរោគកន្ត្រកដាក់ខោអាវតាមការណែនាំ។
- ត្រូវដោះស្រោមដៃចេញ ហើយលាងដៃចេញភ្លាម។
៦- លាងដៃឲ្យបានញឹកញាប់
- ត្រូវលាងដៃរបស់អ្នកឲ្យបានញឹកញាប់ជាមួយទឹក និងសាប៊ូឱ្យបាន ២០វិនាទី។
- ត្រូវតែលាងដៃភ្លាមក្រោយពេលដោះស្រោមដៃ និងក្រោយពេលប៉ះពាល់ជាមួយនរណាម្នាក់ដែលឈឺ។
- ការប្រើទឹកលាងសម្អាតដៃ៖ ប្រសិនបើមិនមានទឹក និងសាប៊ូ ហើយដៃមិនសូវកខ្វក់ខ្លាំង អ្នកអាចប្រើទឹកលាងសម្អាតដៃណាដែលមានអាល់កុលយ៉ាងហោចណាស់ ៦០% ប៉ុន្តែប្រសិនបើដៃរបស់អ្នកកខ្វក់ខ្លាំង អ្នកត្រូវតែលាងដៃរបស់អ្នកជាមួយទឹក និងសាប៊ូ។
- ពេលដែលអ្នកចាំបាច់ត្រូវលាងដៃរួមមាន៖
- ក្រោយពេលញើសសំបោរ ក្អក និងកណ្ដាស់។
- ក្រោយពេលប្រើប្រាស់បន្ទប់ទឹក។
- មុនពេលបរិភោគ រៀបចំអាហារ និងធ្វើម្ហូប។
- ក្រោយពេលប៉ះពាល់សត្វ ឬសត្វចិញ្ចឹម។
- មុននិងក្រោយពេលផ្តល់ការថែទាំនរណាម្នាក់ដែលត្រូវការជំនួយ ដូចជា កុមារ។
- ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ និងមាត់របស់អ្នកជាមួយដៃដែលមិនទាន់លាង។
អំពីការសម្អាត និងសម្លាប់មេរោគនៅពេលមានអ្នកឈឺ
១- សម្រាប់បន្ទប់គេង និងបន្ទប់ទឹក
គួរចែកបន្ទប់គេង និងបន្ទប់ទឹកដោយឡែកសម្រាប់អ្នកឈឺ (ប្រសិនបើអាចទៅរួច)៖
- អ្នកឈឺគួរតែនៅដោយឡែកពីអ្នកដទៃនៅក្នុងផ្ទះឲ្យបានច្រើន (ច្រើនបំផុតតាមដែលអាចធ្វើបាន)។
- ប្រសិនបើអ្នកមានបន្ទប់គេង និងបន្ទប់ទឹកដោយឡែក៖ គួរតែសម្អាតកន្លែងណាដែលអ្នកឈឺចាំបាច់ត្រូវប្រើប្រាស់ប៉ុណ្ណោះ ដូចជាក្នុងករណីដែលកន្លែងនោះប្រឡាក់ ឬមានស្នាម។ ការធ្វើដូចនេះ អាចជួយឲ្យអ្នកមានការប៉ះពាល់អ្នកឈឺតិចជាងមុន។
- អ្នកថែទាំអាចផ្តល់សម្ភារលាងសម្អាតដល់អ្នកឈឺបាន (ប្រសិនបើសមរម្យ)។ អ្នកអាចផ្តល់សម្ភារដូចជា ក្រដាសជូតមាត់ ក្រដាសប្រើប្រាស់ក្នុងបន្ទប់ទឹក និងរបស់សម្រាប់សម្អាតផ្សេងៗទៀត។ ប្រសិនបើអ្នកឈឺអាចធ្វើបាន គាត់អាចសម្អាតកន្លែងដែលខ្លួនឯងនៅបាន។
- ក្នុងករណីប្រើបន្ទប់រួម៖ អ្នកឈឺគួរតែលាងសម្អាត និងសម្លាប់មេរោគក្រោយពេលប្រើប្រាស់ហើយ។ ប្រសិនបើមិនអាចធ្វើបាន អ្នកថែទាំត្រូវទុកចោលក្នុងរយៈពេលសមរម្យមួយសិន មុននឹងចូលទៅសម្អាត និងសម្លាប់មេរោគ។
២- អំពីម្ហូបអាហារ
- ត្រូវបរិភោគដោយឡែក៖ អ្នកឈឺគួរបរិភោគអាហារ ឬឲ្យគេបញ្ចុកនៅក្នុងបន្ទប់ដោយឡែករបស់ខ្លួន។
- ប្រើទឹកក្តៅសម្រាប់លាងចាន ឬប្រដាប់ប្រដាប្រើប្រាស់ដោយពាក់ស្រោមដៃ៖ ត្រូវកាន់ចាន ស្លាបព្រា និងកែវដែលប្រើប្រាស់ហើយជាមួយស្រោមដៃ។ ត្រូវតែលាងរបស់ទាំងនោះជាមួយទឹក និងសាប៊ូ ឬដាក់ចូលម៉ាស៊ីនលាងចាន។
- ត្រូវលាងដៃក្រោយពេលដោះស្រោមដៃ ឬពេលដែលកាន់របស់ណាដែលត្រូវបាននរណាម្នាក់ប្រើប្រាស់ហើយ។
៣- អំពីសំរាម
- ប្រើធុងសំរាមដោយឡែក៖ ប្រសិនបើអាចធ្វើទៅរួច អ្នកគួរតែមានធុងសំរាមដាច់ដោយឡែកមួយសម្រាប់អ្នកជំងឺ។ ត្រូវប្រើស្រោមដៃនៅពេលដកថង់សំរាមទៅបោះចោល និងត្រូវតែលាងដៃបន្ទាប់ពីបោះសំរាមចោល៕