ជំងឺកូវីដ១៩ គឺជាជំងឺថ្មីដែលយើងមានព័ត៌មានទាក់ទងនឹងកត្តាហានិភ័យធ្ងន់ធ្ងរនៃជំងឺមានកម្រិតនៅឡើយ។ បើយោងតាមព័ត៌មានពីអ្នកជំនាញដែលយើងមានក្នុងពេលបច្ចុប្បន្ននេះ គឺមនុស្សចាស់ និងមនុស្សទាំងឡាយណាដែលមានជំងឺប្រចាំកាយ (រ៉ាំរ៉ៃ) អាចមានឱកាសក្នុងការវិវឌ្ឍទៅកើតជំងឺកូវីដ១៩ធ្ងន់ធ្ងរ។
ផ្អែកលើអ្វីដែលយើងដឹងក្នុងពេលនេះ អ្នកដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺកូវីដ១៩ធ្ងន់ធ្ងរគឺ៖
- មនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ
- មនុស្សដែលស្ថិតក្នុងការមើលថែទាំយូរ
មនុស្សគ្រប់វ័យដែលមានជំងឺប្រចាំកាយ (រ៉ាំរ៉ៃ) ដូចជា៖
- អ្នកដែលមានជំងឺសួតរ៉ាំរ៉ៃ ឬជំងឺហឺតកម្រិតមធ្យម និងធ្ងន់ធ្ងរ
- អ្នកដែលមានជំងឺបេះដូងធ្ងន់ធ្ងរ
- អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ
- មានកត្តាច្រើនដែលធ្វើឲ្យមនុស្សមានប្រព័ន្ធភាពស៊ាំខ្សោយដែលក្នុងនោះរួមមាន៖ អំឡុងពេលការព្យាបាលជំងឺមហារីក ការជក់បារី មានបញ្ហាខួរឆ្អឹងខ្នង ឬធ្លាប់ធ្វើការវះកាត់ប្ដូរសរីរាង្គ កង្វះភាពស៊ាំ ការផ្ទុកមេរោគអេដស៍ហើយមិនបានថែទាំសុខភាពឱ្យបានល្អ អ្នកដែលប្រើប្រាស់ថ្នាំ (corticosteroids) យូរ និងថ្នាំផ្សេងៗទៀតដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយជាដើម។
- អ្នកដែលធាត់ខ្លាំង
- អ្នកមានជំងឺទឹកនោមផ្អែម
- អ្នកមានជំងឺតម្រងនោមរ៉ាំរ៉ៃ ហើយកំពុងទទួលការលាងឈាម
- អ្នកមានជំងឺថ្លើម៕