យើងនៅពុំទាន់មានចំណេះដឹងច្រើនពីជំងឺកូវីដ១៩ និងរបៀបដែលជំងឺនេះអាចរីករាលដាលបាន។ មេរោគកូរ៉ូណាត្រូវបានគេគិតថារីករាលដាលខ្លាំងតាមតំណក់ទឹកមាត់។ ទោះបីជាមេរោគនេះអាចរស់បានក្នុងរយៈពេលខ្លីនៅលើផ្ទៃវត្ថុក៏ដោយ ក៏មិនទំនងជាឆ្លងតាមរយៈសំបុត្រផ្ញើក្នុងស្រុក ឬអន្តរជាតិ ផលិតផល ឬការវេចខ្ចប់ផ្សេងៗដែរ។
ទោះជាយ៉ាងណាក៏ដោយ មេរោគកូរ៉ូណាអាចចម្លងតាមរយៈការប៉ះផ្ទៃវត្ថុដែលមានមេរោគជាប់នៅលើ រួចមកយកដៃប៉ះមាត់ ច្រមុះ ឬភ្នែករបស់ខ្លួន។ ប៉ុន្តែការឆ្លងដោយការប៉ះផ្ទៃវត្ថុមិនត្រូវបានគេគិតថាជាវិធីចម្បងនៃការរីករាលដាលនៃការចម្លងនោះទេ។
CDC: នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង