បច្ចុប្បន្ននេះមិនមានភស្តុតាងច្បាស់លាស់ណាមួយបញ្ជាក់ថាមេរោគកូរ៉ូណាអាចចម្លងតាមរយៈក្រដាសប្រាក់បាននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ទឹកមាត់ខ្ទាតចេញពីអ្នកដែលផ្ទុកមេរោគអាចបន្សល់នូវមេរោគនៅលើផ្ទៃនៃវត្ថុផ្សេងៗ។
លាងសម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់ និងត្រឹមត្រូវបន្ទាប់ពីប៉ះ ឬកាន់វត្ថុអ្វីមួយរួមទាំងក្រដាសប្រាក់ផងដែរ។ ជៀសវាងការប៉ះភ្នែក មាត់ និងច្រមុះ មុនពេលលាងសម្អាតដៃតាមក្បួនខ្នាតត្រឹមត្រូវ។
WHO: នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង