១– សូមលាងសម្អាតដៃជាមួយអាល់កុល ទឹកលាងដៃដែលមានជាតិអាល់កុល ឬសាប៊ូនិងទឹកមុនពេលពាក់ម៉ាស់។
២– ពេលពាក់ម៉ាស់ ត្រូវប្រាកដថាមិនមានចន្លោះរវាងមុខ និងម៉ាស់ ហើយជៀសវាងការប៉ះម៉ាស់អំឡុងពេលប្រើវា។ បើសិនជាអ្នកត្រូវការប៉ះ ឬដកម៉ាស់ សូមលាងដៃរបស់អ្នកជាមួយទឹកលាងដៃដែលមានជាតិអាល់កុល ឬសាប៊ូនិងទឹកជាមុនសិន។
៣– សូមប្រើម៉ាស់ថ្មីភ្លាមនៅពេលដែលម៉ាស់កំពុងប្រើសើម ហើយជៀសវាងការប្រើម៉ាស់ដដែលច្រើនដង។
៤– ពេលដោះម៉ាស់ សូមដោះចេញពីខ្សែខាងក្រោយ (មិនត្រូវប៉ះផ្នែកខាងមុខនៃម៉ាស់) ហើយបោះម៉ាស់នោះចោលភ្លាមនៅក្នុងធុងសំរាមបិទជិត និងត្រូវលាងដៃជាមួយទឹកលាងដៃដែលមានជាតិអាល់កុល ឬសាប៊ូនិងទឹកជាបន្ទាន់៕
WHO: នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង