នៅពេលដើរទិញអីវ៉ាន់ ឬម្ហូបអាហារ សូមរក្សាចម្ងាយយ៉ាងតិច ២ម៉ែត្រពីគ្នា និងជៀសវាងយកដៃប៉ះភ្នែក មាត់ និងច្រមុះ។ បើសិនជាអាចធ្វើបាន សម្អាតដៃកាន់របស់រទេះ ឬកន្ត្រកដាក់ទំនិញ។ នៅពេលមកដល់ផ្ទះ សូមលាងសម្អាតដៃរបស់អ្នកឱ្យបានស្អាតបន្ទាប់ពីដាក់អីវ៉ាន់ទុកក្នុងផ្ទះ។
រហូតមកដល់ពេលបច្ចុប្បន្ននេះពុំមានករណីបញ្ជាក់នៃការឆ្លងមេរោគកូរ៉ូណាតាមរយៈការវេចខ្ចប់អាហារ ឬអាហារនៅឡើយទេ។
ប្រភព៖ អង្គការសុខភាពពិភពលោក (WHO)