យើងមិនទាន់ប្រាកដនៅឡើយទេថា តើមេរោគកូរ៉ូណាដែលបង្កឱ្យមានជំងឺកូវីដ១៩ អាចរស់បានរយៈពេលប៉ុនណាទេនៅលើផ្ទៃវត្ថុ ប៉ុន្តែមេរោគកូរ៉ូណានេះហាក់ដូចជាបង្ហាញលក្ខណៈដូចគ្នាទៅនឹងមេរោគកូរ៉ូណាប្រភេទផ្សេងទៀតដែរ។
ការសិក្សាបានបង្ហាញថា មេរោគកូរ៉ូណាទាំងអស់ប្រហែលជាអាចរស់បាននៅលើផ្ទៃវត្ថុពី ២-៣ម៉ោង ឬរហូតដល់ទៅ ២-៣ថ្ងៃ។ រយ:ពេលដែលមេរោគនេះអាចរស់បានប្រែប្រួលតាមល័ក្ខខ័ណ្ឌផ្សេងៗគ្នាដូចជា ប្រភេទផ្ទៃវត្ថុ សីតុណ្ហភាព ឬសំណើមនៃបរិយាកាស។
ដូច្នេះ ប្រសិនបើអ្នកគិតថាផ្ទៃវត្ថុអាចមានមេរោគ សូមសម្អាតផ្ទៃនោះជាមួយថ្នាំសម្លាប់មេរោគ ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃ ហើយគួរលាងសម្អាតដៃរបស់អ្នកជាមួយសាប៊ូនិងទឹក អាល់កុល ឬទឹកលាងដៃដែលមានជាតិអាល់កុល ព្រមទាំងជៀសវាងការយកដៃប៉ះភ្នែក មាត់ ឬច្រមុះរបស់អ្នក។
United Nations: នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង