ទោះបីជាគេដឹងថាបាក់តេរី និងផ្សិត (មេរោគ) មួយចំនួនអាចនៅលើរោមសត្វ និងសក់ក៏ដោយ ក៏មិនមានភស្តុតាងបង្ហាញថាមេរោគទាំងអស់រួមទាំងមេរោគដែលបណ្តាលឱ្យមានជំងឺកូវីដ១៩ អាចចម្លងដល់មនុស្សបានតាមរយៈស្បែក ឬរោមសត្វចិញ្ចឹម។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែសត្វពេលខ្លះអាចផ្ទុកមេរោគផ្សេងៗដែលអាចបង្កជំងឺដល់មនុស្សបាន ដូច្នេះយើងគួរទម្លាប់ល្អអនុវត្តការលាងសម្អាតដៃឱ្យបានស្អាតមុនពេលប៉ះពាល់ជាមួយសត្វចិញ្ចឹមរបស់ខ្លួន។
CDC: នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង