“រយៈពេលភ្ញាស់” មានន័យថាជាពេលវេលានៅចន្លោះការឆ្លងមេរោគ និងចាប់ផ្តើមចេញរោគសញ្ញានៃជំងឺ។ ការប៉ាន់ស្មានភាគច្រើននៃរយៈពេលភ្ញាស់សម្រាប់ជំងឺកូវីដ១៩ គឺចាប់ពីរយ:ពេល ១-១៤ថ្ងៃ ហើយជាទូទៅគេអាចប្រទះឃើញការចេញរោគសញ្ញាក្នុងរយ:ពេលប្រហែលជាប្រាំថ្ងៃ។