អ្នកជក់បារីទំនងជាអាចងាយនឹងឆ្លងជំងឺកូវីដ១៩ ដោយសារតែពេលជក់បារី ម្រាមដៃ (និងបារីដែលមានជាប់មេរោគ) អាចប៉ះនឹងបបូរមាត់ដែលអាចបង្កើនលទ្ធភាពនៃការឆ្លងមេរោគតាមដៃទៅមាត់។ អ្នកជក់បារីប្រហែលជាអាចមានជំងឺសួតរួចទៅហើយដែលអាចបន្ថយសមត្ថភាពសួត និងអាចបង្កើនហានិភ័យក្នុងការវិវឌ្ឍទៅជាជំងឺធ្ងន់ធ្ងរប្រសិនបើឆ្លងជំងឺកូវីដ១៩។
ការចែករំលែកបំពង់ជក់បារីអេឡិចត្រូនិក ឬទុយោជក់ផ្សេងៗតាមមាត់ អាចបង្កើនការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ និងសង្គម។
អ្នកដែលមានតម្រូវការអុកស៊ីសែន ឬអ្នកដែលមានរាងកាយពុំមានសមត្ថភាពក្នុងការប្រើប្រាស់អុកស៊ីសែនឱ្យបានត្រឹមត្រូវ នឹងអាចប្រឈមហានិភ័យខ្ពស់នៃការបង្កទៅជាជំងឺសួតធ្ងន់ធ្ងរដូចជាជំងឺរលាកសួត។
WHO: នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង