“ការនៅដាច់ដោយឡែក” មានន័យថាការរឹតបន្តឹងសកម្មភាពមួយចំនួន ឬការបែងចែកបុគ្គលដែលមិនឈឺប៉ុន្តែប្រហែលជាអាចបានឆ្លងជំងឺកូវីដ១៩។ គោលដៅនៃការនៅដាច់ដោយឡែក គឺដើម្បីបង្ការការរីករាលដាលនៃជំងឺនេះនៅពេលអ្នកជំងឺទើបតែចេញរោគសញ្ញា។
“ការនៅម្នាក់ឯង” មានន័យថាដាក់អ្នកដែលមានជំងឺកូវីដ១៩ ហើយអាចចម្លងដល់អ្នកដទៃ ដើម្បីបង្ការការរីករាលដាលនៃជំងឺនេះ។
“ការរក្សាគម្លាត” មានន័យថាការនៅឱ្យឆ្ងាយពីគ្នា។ អង្គការសុខភាពពិភពលោក ណែនាំឱ្យរក្សាចម្ងាយយ៉ាងតិច ២ម៉ែត្រពីគ្នា។ នេះគឺជាវិធានការទូទៅដែលមនុស្សគ្រប់រូបគួរអនុវត្ត ទោះបីជាពួកគេមានសុខភាពល្អ ហើយមិនមានការប៉ះពាល់ជាមួយអ្នកមានផ្ទុកមេរោគកូរ៉ូណាក៏ដោយ៕
WHO: នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង