មនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរដូចជាជំងឺបេះដូង ឬជំងឺសួត ឬជំងឺទឹកនោមផ្អែម ប្រសិនបើកើតជំងឺកូវីដ១៩ (COVID-19) ពួកគេអាចប្រឈមនឹងហានិភ័យខ្ពស់ជាងអ្នកមានសុខភាពធម្មតាដែលអាចបណ្តាលទៅជាអាការ:ធ្ងន់ធ្ងរបាន។
ការអង្កេតលើរោគសញ្ញា
អ្នកដែលមានជម្ងឺកូវីដ១៩ អាចមានរោគសញ្ញាជាច្រើនពីលក្ខណ:ស្រាលរហូតដល់ជំងឺធ្ងន់ធ្ងរ។ រោគសញ្ញាដែលអាចលេចឡើងក្នុងរយ:ពេលពី ២ ទៅ ១៤ថ្ងៃបន្ទាប់ពីការឆ្លងវីរុសមានដូចជា៖
- ក្តៅខ្លួនខ្លាំង
- ក្អក
- ដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម
- គ្រុនញាក់
- ឈឺសាច់ដុំ
- ឈឺក្បាល
- ឈឺក
- ការបាត់បង់រសជាតិ ឬក្លិនភ្លាមៗ
ពេលដែលត្រូវការការថែទាំពីមន្ទីរពេទ្យ
ប្រសិនបើអ្នកមានរោគសញ្ញាសំខាន់ៗគួរឲ្យកត់សម្គាល់មួយចំនួន សូមធ្វើការទំនាក់ទំនងទៅកាន់មន្ទីរពេទ្យជាបន្ទាន់។
រោគសញ្ញាសំខាន់ៗគួរឲ្យកត់សម្គាល់ទាំងនេះរួមមាន៖
- ពិបាកដកដង្ហើម
- ឈឺជាប់ក្នុងទ្រូង ឬថប់ទ្រូង
- ការភាន់ច្រលំ ភាំងស្មារតី ឬអសមត្ថភាពក្នុងការដឹងអារម្មណ៍ ឬដឹងខ្លួន
- បបូរមាត់ ឬមុខឡើងស្រអាប់រាងខៀវ
* រោគសញ្ញានៃជំងឺនេះអាចមានលើសពីនេះទៀត។ សូមពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវាវេជ្ជសាស្ត្រចំពោះរោគសញ្ញាធ្ងន់ធ្ងរផ្សេងៗទៀត។
ប្រសិនបើមានការសង្ស័យ ឬលេចចេញនូវរោគសញ្ញាធ្ងន់ធ្ងរណាមួយ ឬគិតថាអ្នកអាចនឹងឆ្លងជំងឺកូវីដ១៩ សូមទំនាក់ទំនងទៅកាន់លេខ ១១៥ ឬផ្តល់ដំណឹងទៅកាន់ខាងវេជ្ជសាស្រ្តណាមួយជាបន្ទាន់។ បើអាចធ្វើទៅបាន សូមពាក់ម៉ាស់ ឬយកក្រណាត់គ្របមុខមុនពេលជួបជាមួយខាងវេជ្ជសាស្ត្រ៕