យល់ដឹងពីការរីករាលដាលនៃជំងឺកូវីដ១៩
- បច្ចុប្បន្ននេះ យើងមិនទាន់មានវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅឡើយទេ។
- វិធីល្អបំផុតក្នុងការបង្ការជំងឺនេះ គឺព្យាយាមធ្វើយ៉ាងណាកុំឱ្យវាឆ្លងមកយើង។
- មេរោគនេះត្រូវបានគេគិតថាឆ្លងពីមនុស្សទៅមនុស្សតាមរយៈ៖
- ទំនាក់ទំនងជិតស្និទ្ធនឹងគ្នា (មិនឋិតនៅឆ្ងាយពីគ្នាក្នុងចម្ងាយប្រហែល ២ម៉ែត្រ)។
- តំណក់ទឹកមាត់នៅពេលដែលអ្នកឆ្លងក្អក កណ្ដាស់ ឬនិយាយ។
- តំណក់ទឹកមាត់នោះអាចនឹងធ្លាក់ទៅក្នុងមាត់ ឬច្រមុះអ្នកដែលនៅជិតនោះ ហើយគាត់អាចនឹងត្រូវស្រូបចូលទៅក្នុងសួត។
- ការសិក្សាស្រាវជ្រាវថ្មីៗមួយចំនួនបានលើកឡើងថា ជំងឺកូវីដ១៩អាចរីករាលដាលដោយមនុស្សមានជំងឺនេះតែមិនបង្ហាញរោគសញ្ញា។
អ្វីដែលគួរធ្វើ
១- លាងដៃឲ្យបានញឹកញាប់
- លាងដៃរបស់អ្នកជាមួយទឹក និងសាប៊ូយ៉ាងហោចណាស់ ២០វិនាទី ជាពិសេសក្រោយពេលធ្វើដំណើរទៅតាមទីសាធារណៈ ឬក្រោយពេលញើស សំបោរ ក្អក ឬកណ្ដាស់។
- ប្រើទឹកថ្នាំសម្លាប់មេរោគដៃដែលមានកម្រិតអាល់កុលយ៉ាងតិច ៦០% នៅពេលដែលមិនមានទឹក និងសាប៊ូ ជូតសម្អាតផ្ទៃដៃទាំងសងខាងឲ្យស្ងួត។
- ជៀសវាងការប៉ះភ្នែក ច្រមុះ និងមាត់នៅពេលដែលមិនទាន់លាងដៃ។
២- ជៀសវាងការប៉ះពាល់ជិតស្និទ្ធ
- ជៀសវាងការមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ។
- នៅផ្ទះឲ្យបានច្រើនតាមដែលអាចធ្វើបាន។
- រក្សាគម្លាតរវាងខ្លួនឯង និងអ្នកដទៃ
- ត្រូវចាំថា អ្នកដែលមិនបង្ហាញរោគសញ្ញាក៏អាចចម្លងមេរោគនេះបាន។
- ត្រូវរក្សាគម្លាតពីអ្នកដទៃ ជាពិសេសសម្រាប់មនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ។
៣- គ្របមាត់ និងច្រមុះរបស់អ្នកជាមួយម៉ាស់ក្រណាត់ពេលនៅជិតអ្នកដទៃ
- អ្នកអាចចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ ទោះបីអ្នកមិនមានអារម្មណ៍ថាឈឺក៏ដោយ។
- មនុស្សគ្រប់រូបគួរតែពាក់ម៉ាស់ក្រណាត់បិទច្រមុះនៅពេលចេញទៅទីសាធារណៈ។ ឧទាហរណ៍នៅពេលទៅផ្សារ ឬពេលទទួលរបស់ប្រើប្រាស់ផ្សេងៗពីអ្នកដទៃ។
- មិនគួរឲ្យក្មេងមានអាយុក្រោម ២ឆ្នាំ អ្នកដែលពិបាកដកដង្ហើម មនុស្សសន្លប់ ឬមនុស្សចាស់ពាក់ម៉ាស់ក្រណាត់នោះទេ ពីព្រោះពួកគាត់មិនអាចដោះខ្លួនឯងបានដោយគ្មានអ្នកជួយដោះពួកគាត់។
- ត្រូវពាក់ម៉ាស់ដើម្បីការពារអ្នកដទៃនៅក្នុងករណីដែលអ្នកឆ្លង។
- ត្រូវបន្តរក្សាគម្លាតរបស់អ្នកពីអ្នកដទៃឲ្យបានប្រហែល ២ម៉ែត្រ បើទោះបីជាអ្នកពាក់ម៉ាស់ក៏ដោយ។
៤- ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់
- ប្រសិនបើអ្នកនៅតែឯង ហើយមិនមានអ្វីគ្របមុខ អ្នកគួរតែខ្ទប់មាត់ និងច្រមុះជាមួយក្រដាសជូតមាត់នៅពេលក្អក ឬកណ្ដាស់ យកកែងដៃមកខ្ទប់។
- ត្រូវបោះចោលក្រដាសជូតមាត់នោះទៅក្នុងធុងសំរាម។
- ត្រូវលាងដៃរបស់អ្នកជាមួយទឹក និងសាប៊ូភ្លាមៗ យ៉ាងហោចណាស់ឲ្យបាន ២០វិនាទី។ ប្រសិនបើមិនមានទឹក និងសាប៊ូ អ្នកគួរលាងដោយប្រើទឹកថ្នាំសម្លាប់មេរោគដែលមានកម្រិតអាល់កុលយ៉ាងតិច ៦០%។
៥- ការសម្អាត និងការសម្លាប់មេរោគ
- ធ្វើការសម្អាត និងសម្លាប់មេរោគលើផ្ទៃនៃកន្លែងដែលអ្នកប៉ះញឹកញាប់ រួមមាន តុ ដៃទ្វារ កុងតាក់ភ្លើង តុធ្វើការ ទូរស័ព្ទ ក្ដារចុចកុំព្យូទ័រ បន្ទប់ទឹក ក្បាលបិទទឹក (រ៉ូប៊ីណេទឹក) និងអាងលាងចាន។
- ប្រសិនបើផ្ទៃសម្ភារ ឬឧបករណ៍ទាំងនោះកខ្វក់ ត្រូវសម្អាតដោយប្រើទឹកបាញ់សម្អាត សាប៊ូ ឬទឹក មុននឹងធ្វើការសម្លាប់មេរោគ៕