ឱ្យតែគេនិយាយពីសាមគ្គីភាព យើងតែងតែលឺពាក្យចាស់គេលើកឡើងមកថា “ចង្កឹះមួយបាច់ ទើបគេកាច់មិនបាក់” តើពាក្យនេះមានន័យដូចម្តេច? ហើយហេតុអ្វីបានជាគេនិយមប្រើម្ល៉េះ? នៅក្នុងភាគទី៥ នៃផតខាស់«គួរក្រៅម៉ោង»អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរទាក់ទងឥទ្ធិពលនៃការទទួលបានការគាំទ្រពីអ្នកនៅជុំវិញខ្លួន។
ស្វាគមន៍មកកាន់ ផតខាស់«គួរក្រៅម៉ោង» រៀនថ្ងៃនេះ ជាទុនសម្រាប់ថ្ងៃស្អែក។ សម្រាប់ភាគទី៥«ចង្កឹះមួយបាច់ ទើបគេកាច់មិនបាក់» យើងនឹងពិភាក្សាពីប្រធានបទមួយ ដែលយើងជាយុវជនត្រូវការបំផុតក្នុងការធ្វើការងារជាក្រុម គឺការគាំទ្រ។
នៅក្នុងប្រធានបទនេះ អ្នកនឹងបានស្តាប់ការពិភាក្សាគ្នា រវាងពិធីការីរបស់យើង កញ្ញា បូរិន្ទ សុភាវុទ្ធតី រួមជាមួយអ្នកហាត់ការរាយការណ៍ព័ត៌មានរបស់Focusមួយរូប គឺ លោក ឈាន ប៊ុនឈាន។ អ្នកទាំងពីរបានពិភាក្សាដោយលើកយកបទពិសោធន៍ផ្ទាល់ខ្លួនមកចែករំលែក ក៏ដូចជាចំណេះដឹង និងការស្រាវជ្រាវពីអ្នកជំនាញ ដើម្បីពិភាក្សាពីប្រធានបទនេះ ឱ្យកាន់តែសុជម្រៅ។
ការគាំទ្រពីអ្នកជុំវិញខ្លួនកើតឡើងនៅពេលដែលមនុស្សចែករំលែកចំណេះដឹង បទពិសោធន៍ អារម្មណ៍ គំនិត ឬជំនួយដល់គ្នាទៅវិញទៅមក។ ជាទូទៅវាសំដៅទៅលើគំនិតផ្ដួចផ្ដើមមួយដែលមានប្រមូលផ្តុំអ្នកគាំទ្រហើយអាចមានទម្រង់ ដូចជាការចូលរួមដោះស្រាយបញ្ហារួមជាដើម។
លោក ឈាន ប៊ុនឈាន ដែលជាអ្នកហាត់ការរាយការណ៍ព័ត៌មានរបស់Focusមួយរូបបានលើកឡើង ពីសារសំខាន់នៃការគាំទ្រដែលអាចឈានទៅរកលទ្ធផលជោគជ័យនៃប្រតិបត្តិការរបស់ការងារអ្វីមួយ ដោយលោកបានដកស្រង់ពីបទពិសោធន៍ផ្ទាល់ខ្លួនដែលធ្លាប់ជួបប្រទះក្នុងសាលារៀន។
នៅក្នុងវគ្គផតខាស់នេះផ្ទាល់ ពិធីការីដ៏ប៉ិនវោហារស័ព្ទរបស់យើង កញ្ញា បូរិន្ទ សុភាវុទ្ធតី ក៏បានបង្ហាញកាយល់ឃើញរបស់កញ្ញាទៅលើឥទ្ធិពលនៃការចូលរួមដោះស្រាយបញ្ហា ដែលប្រមូលផ្ដុំនូវការគាំទ្ររួមពីបណ្ដាញសង្គម។
ពិធីករនិងពិធីការិនីរបស់យើងក៏បានចែករំលែកនូវគន្លឹះដែលមិនគួរមើលរំលងសម្រាប់យុវជនក្នុងការស្វែងរកការគាំទ្រដើម្បីរួបរួម និងសាមគ្គីឱ្យក្លាយជាកម្លាំងមួយដែលអាចនាំទៅរកភាពជោគជ័យ។ចង់ដឹងឬអត់ តើគន្លឹះទាំងនោះមានអ្វីខ្លះ?
ក្រោយពីស្តាប់ផតខាស់ភាគនេះចប់ អ្នកទាំងអស់គ្នានឹងអាចស្វែងយល់បន្ថែមពីចំណុច មួយចំនួនដែលធ្វើឱ្យអ្នកស្គាល់កាន់តែច្បាស់នៃអត្ថន័យការរួបរួមគ្នា។ លើសពីនេះទៀត អ្នកស្ដាប់អាចអនុវត្តគន្លឹះសំខាន់ៗដែលបានលើកឡើងក្នុងជីវិតផ្ទាល់ខ្លួនក៏ដូចជាការងារវិជ្ជាជីវៈផងដែរ។
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទី៣ របស់យើងគឺដែលនិយាយអំពី៖ «ធ្លាប់អត់ ចង់ឱ្យគេយល់ស្របដូចយើង?»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT
🔗Google Podcast៖ https://bit.ly/3jOEVb8
🔗Hubhopper៖ https://bit.ly/3Jf9Nvz