ស្ថិតនៅទីតាំងដ៏សំខាន់មួយ និងមានបច្ចេកវិទ្យាជឿនលឿនសម្រាប់ការដឹកជញ្ជូន ទីក្រុងពាណិជ្ជកម្ម ភ្នំពេញ Samanea មានអ្វីៗគ្រប់យ៉ាង ដែលអតិថិជននិងអ្នកប្រើប្រាស់ត្រូវការ ក្នុងទីផ្សារកំពុងរីកលូតលាស់នៃប្រទេកម្ពុជា។
កំណត់សម្គាល់៖ នេះគឺជាអត្ថបទផ្សាយពាណិជ្ជកម្ម និងត្រូវបានចេញផ្សាយដំបូងនៅលើគេហទំព័រ Southeast Asia Globe
បកប្រែដោយ ៖ រ៉ូ គីំមឡុង
ដោយត្រូវបានសម្គាល់ជា «ព្រះជាណាចក្រអច្ឆរយៈ» ដោយសារមានវប្បធម៌ល្អឯក ប្រជាជនរស់រាយរាក់ទាក់ និងសម្បត្តិបេតិកភណ្ឌនៃអាណាចក្រអង្គរ ប្រទេសកម្ពុជាបានបន្តជំហានរបស់ខ្លួន ក្លាយជាប្រទេសកំពុងអភិវឌ្ឍមួយដែលមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចលឿនខ្លាំង ក្នុងរយៈ១០ឆ្នាំចុងក្រោយនេះ។កម្ពុជាមានអត្រាកំណើនថេរនៃផលិតផលក្នុងស្រុកសរុប (GDP) ប្រហែលជា ៧ភាគរយក្នុងរយៈពេលទសវត្សរ៍ចុងក្រោយនេះ ដែលនោះគឺជាផ្នែកមួយនៃលទ្ធផលរបស់គោលនយោបាយស្វាគមន៍ការវិនិយោគផ្ទាល់ពីបរទេស ហើយបានធ្វើកម្ពុជាក្លាយជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅលើពិភពលោក។
ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា មិនទាន់បានគេចចេញផុតពីឥទ្ធិពល នៃការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹង ងើបឡើងវិញ ក្នុងឆ្នាំ២០២១ ដោយសារការចាក់វ៉ាក់សាំងបង្ការ កំពុងត្រូវបានអនុវត្តនៅទូទាំងពិភពលោក ព្រមទាំងពាណិជ្ជកម្មសកលក៏ពុះកញ្ជ្រោលឡើងវិញ។
ក្រុមហ៊ុន Samanea គឺជាក្រុមហ៊ុនមួយដែលមើលឃើញពីសក្ដានុពលរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុនអភិវឌ្ឍដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយនេះ បាននាំយកមកនូវវិធីសាស្ត្រដ៏ល្អប្លែក និងសព្វជ្រុងជ្រោយមួយ ទៅកាន់មណ្ឌលពាណិជ្ជកម្មនានាទូទាំងទ្វីបអាស៊ី។ ហើយទីតាំងថ្មីរបស់គេនៅក្នុងទីក្រុងភ្នំពេញនេះ មានផ្តល់ជូននូវសេវាកម្មនិងផលិតផលទាំងអស់ ដែលសាកសមនឹងកិត្តិសព្ទជាអ្នកនាំមុខគេនៅក្នុងតំបន់ សម្រាប់ខាងផ្នែកដឹកជញ្ជូន ក៏ដូចជាទីផ្សារលក់ដុំនិងរាយ ។
ស្របពេលដែលវិស័យសំណង់ គឺជាក្បាលម៉ាស៊ីនមួយដែលជំរុញសេដ្ឋកិច្ចប្រទេស នោះគឺជារឿងដ៏សមហេតុផលមួយ ដែលឧបករណ៍អេឡិចត្រូនិក សម្រាប់វិស័យឧស្សាហកម្ម និងជម្រើសសម្ភារៈដទៃទៀត មានផ្គត់ផ្គង់នៅទីក្រុងពាណិជ្ជកម្មភ្នំពេញ Samanea។
នៅក្នុងពិភពជំនួញ គេរមែងនិយាយថា ទីតាំងគឺជាស្តេច ហើយវាដូចគ្នាទៅនឹងប្រទេសកម្ពុជា និងតំបន់ដទៃទៀតលើពិភពលោក។ ហើយនេះក៏អាចស្តែងបញ្ជាក់បាន ពីការសម្រេចចិត្តរបស់ក្រុមហ៊ុនសឹង្ហបុរីមួយនេះ ក្នុងការដាក់ទីតាំងខ្លួនក្នុងក្រុងភ្នំពេញ។ ស្ថិតនៅលើទីតាំងមួយមានទំហំ ៥០០.០០០ ម៉ែត្រការ៉េ ទីតាំងផ្សារដែលមានមុខងារជម្រើសនេះ មានចម្ងាយត្រឹមតែប្រមាណ២២គីឡូម៉ែត្រពីកណ្តាលទីក្រុងភ្នំពេញ ដែលធ្វើឱ្យការធ្វើដំណើរទៅទិញទំនិញ ប្រើប្រាស់ពេលវេលាខ្លីប៉ុណ្ណោះ សម្រាប់អ្នករស់នៅក្នុងក្រុង។
រួមជាមួយនឹងគម្រោងទីមួយដែលមានទំហំផ្ទៃដី ២៦.០០០ ម៉ែត្រការ៉េ ផ្តោតលើទីផ្សារសម្រាប់ការលក់ដុំនិងរាយ ទីនេះផ្តល់នូវជម្រើសទំនិញជាច្រើនចម្រុះគ្នា សម្រាប់បំពេញតម្រូវការរបស់ក្រុមប្រជាជនដែលមានប្រាក់ចំណូលមធ្យម។ ហាងទំនិញជាង ៣៥០ ក្នុងនោះដែរ ក៏មានទំនិញម៉ាកល្បីៗដូចជា Hisense និង Midea ដែលហាងទាំងនេះ បានផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ក៏ដូចជាគ្រឿងអេឡិចត្រូនិក។ ហើយនៅទីនេះ ក៏មានជម្រើសផលិតផលជាច្រើនពី GOODS YIWU ផងដែរ ដែលអាចធានាបានចំពោះការស្វែងរកទំនិញគ្រប់សព្វដែលអតិថិជនត្រូវការ រាប់ចាប់ពីសម្ភារៈសម្រាប់បន្ទប់គេង ផ្ទះបាយ រហូតដល់សម្ភារៈក្មេងលេង បូករួមនឹងសំលៀកបំពាក់កុមារផងដែរ។
ក្រុមហ៊ុនអភិវឌ្ឍមកពីសឹង្ហបុរី ក៏បានសម្លឹងឃើញពីតម្រូវការផលិតផល ដែលសមស្របនឹងទីផ្សាររបស់កម្ពុជាជាពិសេស។ វិស័យសំណង់ បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចប្រទេស ដូច្នេះ ហើយទើបទីក្រុងពាណិជ្ជកម្ម ភ្នំពេញ Samanea មានផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកសម្រាប់វិស័យឧស្សាហកម្ម និងជម្រើសសម្ភារៈដទៃទៀត។ ស្របពេលដែលយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើដំណើរតាមដងវិថីនានា និងផ្លូវជាតិនានាទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន Samanea មើលឃើញថា វាជាឱកាសមួយ ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់និងផលិតផលនានាទាក់ទងនឹងយានយន្តនានា នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាសម្រាប់ប្រទេសទាំងមូល ដែលមានចំនួនទោចក្រយានយន្តរហូតដល់ ២,៥ លានគ្រឿង។
សួនឧស្សាហកម្មដ៏ពិសេសប្លែកនេះ មានផ្តល់ជូនច្រើនលើសពី ការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងរាជធានី ក្នុងការទិញទំនិញគ្រប់មុខនៅកន្លែងតែមួយ។
គម្រោងទី២ របស់ក្រុមហ៊ុន Samanea នឹងត្រូវបើកដំណើរការជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ គម្រោងនេះផ្តោតលើការបំពេញតម្រូវការរបស់អ្នកជួលទីតាំងក្នុងផ្សារពាណិជ្ជកម្ម រួមមានឃ្លាំងជួល និងអាផាតមិនស្នាក់នៅ។ អមជាមួយគ្នានោះដែរ ក្រុមហ៊ុនក៏មានសេវាកម្មជំនួយ និងដំណោះស្រាយបច្ចេកវិទ្យាលើផ្នែកដឹកជញ្ជូន សម្រាប់ការលក់នៅនឹងកន្លែង ក៏ដូចជាផ្គត់ផ្គង់កម្មវិធីនិងឧបករណ៍ជំនួយឌីជីថល សម្រាប់ការគ្រប់គ្រងពាណិជ្ជកម្មអេឡិចត្រូនិក ។
មួយវិញទៀត ទីតាំងគឺជាចំណុចលេចធ្លោមួយរបស់ផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Samanea នៅកម្ពុជា។
ជាមួយនឹងជម្រើសទំនិញនិងម៉ាកជាច្រើន ទីក្រុងពាណិជ្ជកម្ម ភ្នំពេញ Samanea ត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតម្រូវការអតិថិជនក្នុងតំបន់។
ផ្សារពាណិជ្ជកម្មដែលមានចម្ងាយត្រឹមតែ២២គីឡូម៉ែត្រពីចំណុចកណ្តាលនៃទីក្រុងមួយនេះ ក៏ស្ថិតនៅលើទីតាំងដ៏សំខាន់មួយទៀតដែរ គឺមានចម្ងាយត្រឹមតែ១០គីឡូម៉ែត្រប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបង្កើតជាភាពងាយស្រួលក្នុងការដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងព្រះរាជាណាចក្រ។
ការដែលមានទីតាំងនៅជិតនឹងផ្លូវជាតិលេខ៤ នឹងកាន់តែក្លាយជាទីតាំងដ៏មានសក្ដានុពល ស្របគ្នានឹងការដ្ឋានផ្លូវល្បឿនលឿនរបស់រាជរដ្ឋាភិបាល ដែលមានចរាចរណ៍ស្របគ្នានឹងផ្លូវជាតិនេះស្រាប់។ ការកើនឡើងនៃចរាចរណ៍ពាណិជ្ជកម្មរវាងកំពង់ផែនិងរាជធានីនេះ ជំរុញឱ្យមានការបង្កើតផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមាន៤គន្លង និងប្រវែង១៩០គីឡូម៉ែត្រ ហើយវានឹងកាត់បន្ថយការកកស្ទះចរាចរណ៍ បូករួមនឹងពេលវេលាធ្វើដំណើរ និងថ្លៃចំណាយលើការដឹកជញ្ជូន រវាងមជ្ឈមណ្ឌលសេដ្ឋកិច្ចទាំងពីរ។
ដោយមានចម្ងាយត្រឹមតែ៤គីឡូម៉ែត្រប៉ុណ្ណោះពីផ្លូវល្បឿនលឿននោះ គម្រោងទី២របស់ទីក្រុងពាណិជ្ជកម្ម ភ្នំពេញ Samanea នឹងសាងសង់រួចរាល់នៅដើមឆ្នាំ២០២៣ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការស្រូបទាបអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធថ្មីនោះ។
នៅពេលដែលសន្ទុះសេដ្ឋកិច្ចកម្ពុជា និងពាណិជ្ជកម្មអន្តរជាតិវិលត្រឡប់វិញ ការអភិវឌ្ឍថ្មី ដែលមានអ្វីគ្រប់យ៉ាងតាមតម្រូវការអតិថិជនមួយនេះ នឹងនៅតែបន្តបរិយាកាសប្រកួតប្រជែងនិងពង្រីកសកម្មភាពរបស់ខ្លួននៅក្នុងទីផ្សារ។ ការរួមផ្សំគ្នារវាង កំណើននៃចំនួនអ្នកមានប្រាក់ចំណូលមធ្យម និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស ទីក្រុងពាណិជ្ជកម្ម ភ្នំពេញ Samanea នឹងអាចបញ្ជាក់ឱ្យឃើញបានថា ខ្លួននឹងដើរតួយ៉ាងសំខាន់ នៅក្នុងបណ្តាញពាណិជ្ជកម្មអន្តរជាតិដែលកំពុងកើនឡើងយ៉ាងខ្លាំងរបស់កម្ពុជា៕