Focus បានជួបសម្ភាសន៍ជាមួយលោក Justin Helferich អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ពិភាក្សាអំពីវិធីសាស្ត្រដែលល្អបំផុត ដើម្បីត្រៀមខ្លួនចំពោះហេតុការណ៍ដែលមិនបានរំពឹងទុក ដូចជាជំងឺកូវីដ១៩ និងការពារអ្វីដែលសំខាន់បំផុតសម្រាប់ខ្លួនអ្នក។
នៅដើមឆ្នាំ ២០២០ នេះ លោក Justin Helferich បានក្លាយអគ្គជានាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា ចំពេលដែលពិភពលោកកើតមានជំងឺកូវីដ១៩។ បុរសជនជាតិអាមេរិករូបនេះ គឺជាឪពុករបស់ក្មេងប្រុស៣នាក់ ព្រមទាំងមានសត្វឆ្កែចិញ្ចឹម២ក្បាលផងដែរនោះ បានចាប់ផ្ដើមជីវិតការងារនៅតំបន់អាស៊ីរបស់លោក នៅទីក្រុង ហុង កុង កាលពីឆ្នាំ ២០១២។ នៅពេល ២ឆ្នាំ បន្ទាប់ លោកបានចាប់ផ្ដើមការងារ ជានាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ ក្នុងឆ្នាំ ២០១៦ លោក Justin បានផ្លាស់ទៅធ្វើការនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ប្រចាំប្រទេសម៉ាឡេស៊ី ដោយបន្តមុខងារដដែល មុននឹងត្រឡប់កម្ពុជា ជាលើកទីពីរ។
លោក Helferich ចូលចិត្តម្ហូបអាហាររបស់ប្រទេសក្នុងតំបន់អាស៊ី។ លោកកាន់តែអាចភ្ជាប់ទំនាក់ទំនងល្អជាមួយកម្ពុជាបន្ថែមទៀត ដោយសារលោកកំពុងរៀនភាសាខ្មែរជារៀងរាល់សប្ដាហ៍ ហើយជាពិសេសទៅទៀតនោះ ភាពរួសរាយនិងម្ហូបខ្មែររឹតតែបន្ថែមក្តីស្រឡាញ់របស់លោក ទៅកាន់ប្រទេសកម្ពុជា។ ជាមួយទស្សនវិស័យកសាងនូវអនាគតហិរញ្ញវត្ថុឲ្យបានកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជា លោក Helferich ផ្ដោតយុត្តិសាស្ត្រសំខាន់លើ ការកសាងនូវវប្បធម៌ការងារមួួយប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ក្រុមហ៊ុន ការពង្រីកបណ្ដាញចែកចាយ និងការចាប់យកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យបានពេញលេញ។
Focus បានជួបសម្ភាសន៍ជាមួយលោក Justin Helferich អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ពិភាក្សាអំពីវិធីសាស្ត្រដែលល្អបំផុត ដើម្បីត្រៀមខ្លួនចំពោះហេតុការណ៍ដែលមិនបានរំពឹងទុក ដូចជាជំងឺកូវីដ១៩ និងការពារចំពោះអ្វីដែលសំខាន់បំផុតសម្រាប់ខ្លួនអ្នក។
Focus៖ ជំងឺកូវីដ១៩ គឺជាករណី «រំពឹងទុកនូវអ្វីដែលមិនដែលបានព្រាងទុក»។ ប្រភពប្រាក់ចំណូលរបស់ប្រជាជន ជាច្រើន ទទួលរងផលប៉ះពាល់។ ដូច្នេះ តើយើងអាចរៀនអ្វីបានខ្លះពីវិបត្តិបែបនេះ?
លោក Helferich៖ នេះជាឱកាសដ៏ល្អមួយ សម្រាប់ជំរុញការយល់ដឹងអំពីតម្លៃនៃការធានារ៉ាប់រងអាយុជីវិត ដែលសំដៅទៅលើការការពារសម្រាប់អ្វីដែលមើលមិនឃើញ និងភាពមិនប្រាកដប្រជា។ ពួកយើងអាចរៀនសូត្រពីសន្ទុះនៃប្រព័ន្ធឌីជីថល ដែលមានតម្លៃពិតប្រាកដមួយក្នុងមជ្ឈដ្ឋានបច្ចុប្បន្ន ដើម្បីជួយក្នុងប្រតិបត្តិការអាជីវកម្ម និងដំណើរការចែកចាយទៅកាន់អតិថិជន។
Focus៖ ជំងឺកូវីដ១៩ បានជះឥទ្ធិពលដល់សសរស្ដម្ភសំខាន់ទាំងបួន នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសនោះការបាត់បង់ប្រាក់ចំណូលរបស់ប្រជាជន។ ប៉ុន្តែ អាត្រាឆ្លងជំងឺ និងតួលេខមនុស្សស្លាប់ដោយសារជំងឺនេះ នៅក្នុងប្រទេសកម្ពុជា មានចំនួនទាប។ តើលោកមានវិធានការអ្វីខ្លះ ដើម្បីគ្រប់គ្រងអាជីវកម្ម ធានារ៉ាប់រងអាយុជីវិត ក្នុងអំឡុងពេលវិបត្តិនេះ?
លោក Helferich៖ ការធានារ៉ាប់រងអាយុជីវិត គឺជាអាជីវកម្មដែលត្រូវការការវិនិយោគរយៈពេលយូរ។ ពួកយើងផ្តោតសំខាន់លើអ្វីដែលយើងអាចគ្រប់គ្រងបាន។ ក្នុងស្ថានការណ៍ដ៏លំបាកនេះ យើងទទួលបានការគាំទ្រពីស្ថាប័នជាសកលរបស់យើងដែលជាស្ថាប័នដ៏ធំមួយដើម្បីឲ្យយើងអាចឆ្លងកាត់ស្ថានភាពនេះបាន។ ដូច្នេះ មេនូឡាយហ្វ៍ នឹងនៅជាមួយអតិថិជនខ្លួនជានិច្ច ទោះនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ។ ខណៈមានជំងឺរាតត្បាតលក្ខណៈសកលនេះ គឺជាឱកាសដ៏ល្អមួយក្នុងការវិនិយោគ ដោយយើងសង្កេតឃើញថា ទំហំនៃការចែកចាយផលិតផលធានារ៉ាប់រងរបស់យើងកើនឡើងគួរកត់សម្គាល់។
ជាពិសេស វិបត្តិសកលដែលកើតឡើងដោយសារជំងឺកូវីដ១៩ បានបង្ហាញពីចំណុចខ្លាំងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងនាមជាក្រុមហ៊ុនដែលផ្តល់អត្ថប្រយោជន៍ សម្រាប់ការរស់នៅ និងចំពោះករណីមរណភាព។ ប្រសិនបើអ្នកធ្លាក់ខ្លួនឈឺធ្ងន់ ក្រុមហ៊ុននឹងនៅទីនេះដើម្បីជួយសម្រាលបន្ទុកលោកអ្នក។ ការណ៍នេះ បង្ហាញពីសមត្ថភាពនិងការយកចិត្តទុកដាក់របស់ក្រុមហ៊ុន នៅពេលដែលពួកគេត្រូវការបំផុត ជាពិសេសក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជា បង្កពីជំងឺកូវីដ១៩។
Focus៖ សម្រាប់បុគ្គលដែលទើបចាប់ផ្ដើមការងារ និងរៀបចំផែនការគ្រួសារ ហេតុអ្វីបានជាពួកគេគួរទិញសេវាធានារ៉ាប់រងអាយុជីវិត ជាជាងការសន្សំប្រាក់ដោយខ្លួនឯង?
លោក Helferich៖ ខ្ញុំប្រាប់កូនៗរបស់ខ្ញុំថា គោលការណ៍ជាមូលដ្ឋានសម្រាប់ការរស់នៅ គឺ «មុនពេលបង្កើនទ្រព្យសម្បត្តិ ត្រូវគិតពីការការពារជាមុនសិន»។ សាកល្បងគិតអំពីស្ថានភាពមួយដែលអាចកើតឡើងលើរូបអ្នក។ ឧទារហណ៍ នៅពេលដែលយើងមិនអាចរកប្រាក់កម្រៃបាន តើយើងគួរធ្វើដូចម្ដេច? ស្ថានភាពដែលយើងមិនអាចដឹងបាន ដូចជាគ្រោះឧប្បត្តិហេតុណាមួយ ឬកើតជំងឺណាមួយ។ ពេលនោះហើយ អ្នកអាចយល់ពីតម្លៃនៃការធានារ៉ាប់រងអាយុជីវិត។
ការធានារ៉ាប់រង គឺជាទម្រង់នៃការការពារ ដែលមានតម្លៃសម្រាប់ការពារខ្លួនអ្នកផ្ទាល់ ពីព្រោះថា អ្នកជាប្រភពនៃការរកប្រាក់ចំណូល។ ហើយ ពេលខ្លះទៀតនោះ អ្នកត្រូវមើលការខុសត្រូវ ចិញ្ចឹមបីបាច់ឪពុកម្តាយរបស់អ្នក នេះជាមូលហេតុុដែលអ្នកគួរមានការធានារ៉ាប់រងដែរ។
Focus៖ តើអ្វីខ្លះជាការយល់ខុសអំពីការធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា?
ការយល់ខុសមួយ នោះគឺការគិតថា តម្លៃនៃផលិតផលអ្វីមួយមានតែក្នុងរូបភាពដែលយើងអាចប៉ះបានប៉ុណ្ណោះ ហើយការយល់ខុសមួយទៀតដែរនោះគឺការយល់ថាការការពារមិនមានតម្លៃខ្ពស់នោះទេ។
លោក Helferich៖ អ្នកខ្លះទៀតមានការព្រួយបារម្ភថា ក្រុមហ៊ុនធំលំដាប់អន្តរជាតិប្រហែលជាមិនឈរជើងនៅបានយូរ ឬក៏មិនមានការប្ដេជ្ញាចិត្តខ្ពស់នោះទេ។ ខ្ញុំធ្លាប់ឮច្រើនណាស់ពីអតិថិជន នូវចំណុចត្រង់នេះ។ មានពេលមួយ មានអតិថិជនម្នាក់បានមកជួបពួកយើងផ្ទាល់នៅការិយាល័យ ហើយអ្នកស្រីបាននិយាយថា៖ “គោលការណ៍ និងកញ្ចប់ធានារ៉ាប់រងរបស់ក្រុមហ៊ុនអ្នក គឺល្អ។ ប៉ុន្តែ តើធ្វើម៉េចទើបខ្ញុំអាចដឹងថា ក្រុមហ៊ុននេះ ពិតជាផ្នែកមួយរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ អន្តរជាតិមែន?”
ខ្ញុំក៏បានបង្ហាញអ្នកស្រីពីគេហទំព័ររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាសកល ហើយចុចត្រង់ព័ត៌មានស្តីអំពី ការទទួលស្គាល់នូវការបើកដំណើរការក្នុងប្រទេសកម្ពុជា។ ចំណុចនេះ បញ្ជាក់ពីភាពជឿជាក់ដែលអាចទុកចិត្តបាន របស់ក្រុមហ៊ុន។ ប៉ុន្តែអ្នកស្រីនៅតែចង់ឃើញ នូវវិញ្ញាបនបត្រទទួលស្គាល់ពីស្ថាប័ននៅក្នុងប្រទេសកាណាដា។ ចាប់តាំងពីពេលដែលយើងចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១២ មក យើងបានចំណាយពេលវេលា និងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈស្ដីពីសារសំខាន់នៃការធានារ៉ាប់រងអាយុជីវិតតាមរយៈវគ្គសិក្ខាសាលា និងសកម្មភាពផ្សព្វផ្សាយនានាជាច្រើន។
Focus៖ តើលោកគិតយ៉ាងដូចម្ដេច នៅពេលដែលអតិថិជនបោះបង់ចោលពាក់កណ្ដាលទី ចំពោះការបង់ធានារ៉ាប់រង?
លោក Helferich៖ នេះ គឺជាការប្រឈម សម្រាប់ទីផ្សារថ្មី។ ដូច្នេះ ភាពចាំបាច់ដែលយើងត្រូវបន្តធ្វើ បន្ទាប់ពីចំណុចដំបូងនៃការទិញ គឺត្រូវសង្កត់ធ្ងន់លើអត្ថប្រយោជន៍របស់ធានារ៉ាប់រង និងបន្តភ្ជាប់ទំនងទំនងជាមួយអតិថិជន ដើម្បីធានាថា ពួកគេពិតជាបានធ្វើការសម្រេចចិត្តបានត្រឹមត្រូវមែន។
ពួកយើងត្រូវធ្វើការជាមួយអតិថិជន បន្ទាប់ពីការទិញ ដើម្បីផ្ដល់នូវសេវាកម្មដ៏ល្អ និង បន្តពន្យល់ពីតម្លៃនៃសេវាកម្មធានារ៉ាប់រងដែលពួកគេទិញ។ នៅក្នុងអាជីវកម្មនេះ អ្វីគ្រប់យ៉ាងគឺសំដៅទៅលើគុណតម្លៃ។ ប្រសិនបើយើងបង្ហាញនរណាម្នាក់ នូវតម្លៃរបស់ផលិតផល នោះអតិថិជននឹងមិនចាកចេញពីយើងនោះទេ។ ការធានារ៉ាប់រងអាយុជីវិត គឺជាការវិនិយោគសម្រាប់រយៈពេលយូរ។ ហើយក្រុមហ៊ុន អាចទទួលបានប្រាក់ចំណេញបាន លុះណាតែអតិថិជននៅជាមួយក្រុមហ៊ុន រហូតដល់រយៈពេលជាក់លាក់ណាមួយ។
កំណត់និពន្ធ៖ បទសម្ភាសន៍ត្រូវបានកែសម្រួល ដើម្បីកំណត់ប្រវែង និងភាពត្រឹមត្រូវនៃខ្លឹមសារ។