តើអ្វីដែលធ្វើឱ្យយើងគ្រប់គ្នា តែងតែស្ទាក់ស្ទើរក្នុងការសួរ? នៅក្នុងភាគទី១ នៃផតខាស់«គួរក្រៅម៉ោង» អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរ តាមរយៈការស្វែងរកចំណុចខ្សោយរបស់ខ្លួន និងងាកមកច្បិចយកនូវតិចនិកសំខាន់ថ្មីៗ ងាយស្រួលយល់និងអនុវត្ត ដើម្បីបង្កើនទំនុកចិត្តក្នុងសួរសំណួរ មិនថាក្នុងការសិក្សា ឬកិច្ចការសង្គម។
ស្វាគមន៍មកកាន់ ផតខាស់«គួរក្រៅម៉ោង» រៀនថ្ងៃនេះ ជាទុនសម្រាប់ថ្ងៃស្អែក។ សម្រាប់ភាគទី១ «គ្រាន់តែសួរ ហេតុអ្វីបានខ្លាច?» យើងនឹងពិភាក្សាពីប្រធានបទមួយ ដែលពេលយុវជនភាគច្រើន តែងជួបប្រទះក្នុងការប្រាស្រ័យទាក់ទង និងជីវិតរស់នៅប្រចាំថ្ងៃនោះគឺ ការបង្កើនទំនុកចិត្តក្នុងការសួរសំនួរ។
នៅក្នុងប្រធានបទនេះ អ្នកនឹងបានស្តាប់ការពិភាក្សាគ្នា រវាងពិធីការីរបស់យើង កញ្ញា បូរិន្ទ សុភាវុទ្ធតី រួមជាមួយអ្នកហាត់ការរាយការណ៍ព័ត៌មានរបស់Focusមួយរូប គឺ កញ្ញា មុន្នី ស្រីនាថ។ អ្នកទាំងពីរបានពាំនាំមកនូវបទពិសោធន៍ផ្ទាល់ខ្លួនមកចែករំលែក ក៏ដូចជាចំណេះដឹង និងការស្រាវជ្រាវពីអ្នកជំនាញ ដើម្បីពិភាក្សាពីប្រធានបទនេះ ឱ្យកាន់តែស៊ីជម្រៅ។
ការសួរសំណួរ ជាបំណិនជីវិតមួយយ៉ាងសំខាន់ ដែលអាចជួយអ្នកទទួលបាននូវចំណេះដឹងថ្មីៗ។ ជាពិសេស វាអាចផ្តល់ភាពងាយស្រួល សម្រាប់ការប្រាស្រ័យទាក់ទង នៅក្នុងជីវិតប្រចាំថ្ងៃថែមទៀតផង។ ជាក់ស្តែង ដោយសារកត្តារារាំងមួយចំនួនដូចជា ភាពខ្មាសអៀន ភាពភ័យខ្លាចក្នុងការវាយតម្លៃ និង ការយល់ដឹងនៅមានកម្រិត ជាកត្តាជំរុញដែលឱ្យយុវជនមិនសូវហ៊ានសួរសំណួរ។ ហេតុនេះ ដើម្បីបង្កើតសំណួរសួរទៅកាន់បុគ្គលណាម្នាក់ ពិសេសជាលក្ខណ:សាធារណ: អ្នកត្រូវការភាពក្លាហាន និងតិចនិកក្នុងការសួរសំណួរ ប្រកបដោយទំនុកចិត្ត និងដាក់ឱ្យចំចំណុចសំខាន់ៗដូចគ្នា។
ពិធីការនី វុទ្ធតី ដែលពោរពេញដោយវោហាស័ព្ទ បានចែករំលែកនូវចំណេះជំនាញ និងការយល់ឃើញរបស់ខ្លួនក្នុងនាមជាយុវជនមួយរូប ដែលធ្លាប់ឆ្លងកាត់បញ្ហានេះផ្ទាល់ ទាំងក្នុងការសិក្សា និងការងារកន្លងមករបស់ខ្លួន។
មិនខុសពីគ្នាប៉ុន្មាន អ្នកហាត់ការណ៍ព័ត៌មានវ័យក្មេងរបស់យើង ស្រីនាថ នឹងលាតត្រដាងនូវបញ្ហា ក្នុងនាមជាយុវជនមួយរូបស្ថិតក្នុងវ័យសិក្សានៅឯសាកលវិទ្យាល័យ ដែលពោរពេញទៅដោយចម្ងល់ ប៉ុន្តែតែងតែខកខានឱកាសមិនហ៊ានសួរ។ តើអ្វីដែលរារាំង ស្រីនាថ ពីការសួរសំនួរក្នុងអំឡុងពេលសិក្សាក្នុងថ្នាក់រៀន?
ការពិភាក្សាតាមរយៈបទពិសោធន៍របស់អ្នកទាំងពីរ ពួកគេបានរកឃើញនូវចំណុចខ្សោយរបស់ខ្លួន ហើយបំប្លែងទៅជាធ្នាក់ ដើម្បីស្វែងរកចម្លើយសមស្របមួយសម្រាប់ខ្លួន។
ក្រោយពីស្តាប់ភាគនេះចប់ អ្នកទាំងអស់គ្នានឹងបានស្រាយនូវចម្ងល់ក្នុងចិត្ត តើអ្វីដែលធ្វើឱ្យយើងគ្រប់គ្នា
តែងតែស្ទាក់ស្ទើរក្នុងការសួរ ទាំងដែលគ្មានខាតបង់អ្វីសោះ។ ជាពិសេស អ្នកអាចនឹងរកឃើញនូវ
ចំណុចខ្សោយរបស់ខ្លួន ហើយងាកមកច្បិចយកនូវតិចនិកសំខាន់ថ្មីៗងាយស្រួលយល់និងអនុវត្ត ។
ប្រសិនបើអ្នកចង់ចេះសួរសំនួរដោយមានទំនុកចិត្តប្រកបដោយភាពវ័យឆ្លាត ចំណាយពេលតែបន្តិចជាមួយគួរក្រៅម៉ោង ក៏អាចរៀនបាន។ ចុចតំណភ្ជាប់ខាងក្រោម ដើម្បីទស្សនាយូធូបវីដេអូ៖
«គួរក្រៅម៉ោង» គឺជាផតខាស់របស់គេហទំព័រព័ត៌មាន Focus កម្មវិធីនេះត្រូវបានផលិតដោយឯករាជ្យ។ Podcast នេះ ត្រូវបានគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្ដល់មូលនិធិពីទីភ្នាក់ងារប្រទេសស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ព្រមទាំង ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA)។
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទីមួយរបស់យើងគឺដែលនិយាយអំពី៖ «ម៉េចបានអត់ហ៊ានសួរ?»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT
🔗Google Podcast៖ https://bit.ly/3jOEVb8
🔗Hubhopper៖ https://bit.ly/3Jf9Nvz