ឈ្វេងយល់ពីចំណុចសំខាន់ខ្លីៗនិងងាយៗ អំពីការតស៊ូមតិ ជាមួយផតខាស់«គួរក្រៅម៉ោង» រៀនថ្ងៃនេះ ជាទុនសម្រាប់ថ្ងៃស្អែក។ តើការតស៊ូមតិជាអ្វី? ហើយហេតុអ្វីបានជាការបង្ហាញការគាំទ្រអ្វីមួយ ជាសាធារណៈ?
នៅក្នុងប្រធានបទសម្រាប់ភាគទី៤ «ការតស៊ូមតិ » អ្នកនឹងបានស្តាប់ការពិភាក្សាគ្នា រវាងពិធីការីរបស់យើង កញ្ញា បូរិន្ទ សុភាវុទ្ធតី រួមជាមួយអ្នកហាត់ការរាយការណ៍ព័ត៌មានរបស់Focus មួយរូប គឺ កញ្ញា វ័ន្ត ច័ន្ទមករា។ អ្នកទាំងពីរនឹងធ្វើការចែករំលែកអំពីការស្រាវជ្រាវរបស់ខ្លួន ជុំវិញប្រធានបទដើម្បីជាទុនសម្រាប់ មិត្តអ្នកស្តាប់។ ជាពិសេសអ្នកនឹងកាន់តែជ្រាបច្បាស់ ពីនិយមន័យរបស់ការតស៊ូមតិ និងសារៈសំខាន់នៃការការតស៊ូមតិ។
យើងដឹងហើយថា ការតស៊ូមតិអាចឱ្យយើងនិយាយ និងបញ្ចេញសកម្មភាព ដើម្បីទទួលបានការទទួលស្គាល់ពីអ្វីដែលយើងមិនពេញចិត្ត។ លើសពីនេះទៅទៀត ការហ៊ានបញ្ចេញសំឡេង របស់ខ្លួនឱ្យអ្នកដទៃឮ និងយល់ គឺអនុញ្ញាតឱ្យយើងបង្កើនទំនុកចិត្ត និងពង្រឹងអារម្មណ៍លើកសរសើរខ្លួនឯង (Self-esteem) និងមានលទ្ធភាពចេះវិនិច្ឆ័យពីហេតុ និងផល ព្រមទាំងការរកដំណោះស្រាយបញ្ហាផងដែរ។
ជាមួយពិធីការនី វុទ្ធតី និង កញ្ញា ច័ន្ទមករា លោកអ្នកនឹងមានឱកាសក្នុងការស្ដាប់ការសន្ទនាជជែកវែកញែកយ៉ាងរស់រវើក ពីការស្រាវជ្រាវរបស់ពួកគាត់ទាក់ទងនឹងប្រធានបទ។ លើសពីនេះកញ្ញាទាំងពីររូប ក៏បានលើកយកឧទាហរណ៍ជាក់ស្ដែងមកបង្ហាញ ដើម្បីឱ្យប្រិយមិត្តងាយចាំ ងាយយល់ផងដែរ។ បន្ថែមពីនេះទៅទៀតអ្នកចូលរួមនឹងបានយល់ដឹងពីជំនាញសំខាន់ៗដែលយើងត្រូវមានសម្រាប់ការតស៊ូមតិ និង ការប្រើប្រាស់វាទៀតផង។
ក្រោយពីស្តាប់ភាគនេះចប់អ្នកទាំងអស់គ្នានឹងបានស្រាយអាចមានការយល់ដឹងបន្ថែមទាក់ទងទៅនឹងការតស៊ូមតិទាំងនិយមន័យប្រភេទផ្សេងៗនិងការយកវាមកអនុវត្តជាក់ស្ដែងក្នុងជីវិតប្រចាំថ្ងៃរបស់អស់លោកអ្នក៕
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទី៣ របស់យើងគឺដែលនិយាយអំពី៖ «ធ្លាប់អត់ ចង់ឱ្យគេយល់ស្របដូចយើង?»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT
🔗Google Podcast៖ https://bit.ly/3jOEVb8
🔗Hubhopper៖ https://bit.ly/3Jf9Nvz