មីតូសគឺជាដំណើរការនៃការបែងចែកកោសិកាក្នុងសារពាង្គកាយរបស់មនុស្ស ដែលជាចំនុចចាប់ផ្តើមនៃការបង្កទៅជារូបរាង ការលូតលាស់ និងការរីកធំធាត់។ យ៉ាងណាមិញ នៅពេលដែលកោសិកាចាប់ផ្តើមលូតលាស់កាន់តែខ្លាំងឡើងៗ ដែលមិនអាចគ្រប់គ្រងបាននៅក្នុងសារពាង្គកាយ វានឹងអាចប្រែក្លាយទៅជាសាច់ដុះនៅកន្លែងមិនសមប្រកប ហើយក្លាយជាជំងឺមហារីក។ ជំងឺនេះបានឆក់យកជីវិតរបស់មនុស្សប្រហែលជា១០លាននាក់ទូទាំងពិភពលោកក្នុងឆ្នាំ២០១៨។
ថ្មីៗនេះកាលពីចុងខែសីហាកន្លងទៅ មនុស្សជាច្រើនបានបង្ហោះសារ ចូលរួមចែករំលែកទុក្ខនៃមរណភាពរបស់លោក Chadwick Boseman ដែលនៅក្នុងបេះដូងអ្នករាល់គ្នា បានចងចាំថាជាតួឯក Black Panther នៅក្នុងខ្សែរឿងវីរៈបុរសរបស់ Marvel។ លោកបានទទួលការវិនិច្ឆ័យរោគថាកើតមហារីកពោះវៀនធំ ដំណាក់កាលទី៣នៅឆ្នាំ ២០១៦ ហើយបានទទួលមរណៈភាពទាំងនៅវ័យក្មេង គឺមានអាយុ ៤៣ ឆ្នាំ ពេលជំងឺនេះបានវិវត្តិដល់ដំណាក់កាលទី៤។
ជំងឺមហារីកនេះ ដែលចាស់ៗតែងហៅថា “ជំងឺកុងសែ” អាចកើតមានឡើងលើមនុស្សគ្រប់ៗគ្នា ដោយសារមូលហេតុផ្សេងៗ។ យោងទៅតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ប្រភេទជំងឺមហារីក ដែលបានសម្លាប់មនុស្សច្រើនជាងគេ នៅទូទាំងពិភពលោក គឺពាក់ព័ន្ធទៅនឹង សួត លំពែង ពោះវៀនធំ និងសុដន់។
តួលេខចុងក្រោយ ទាក់ទងនឹងជំងឺមហារីកនៅកម្ពុជា ចេញផ្សាយដោយ WHO បានបង្ហាញថា ករណីជំងឺមហារីកកើតថ្មីក្នុងឆ្នាំ ២០១៨ មានចំនួនរហូតទៅដល់ ១៥.៣៦២នាក់ ដែលក្នុងចំណោមនេះ ករណីស្លាប់មានទៅដល់រហូតដល់ជាង ១១.៦៣៦ នាក់។ នៅកម្ពុជា ជំងឺមហារីកដែលកើតឡើងច្រើនជាងគេនោះ រួមមានជំងឺមហារីកសួត ជំងឺមហារីកលំពែង និងជំងឺមហារីកសុដន់។
តើអ្វីទៅជាជំងឺមហារីក?
អង្គការសុខភាពពិភពលោក បានកំណត់ជំងឺមហារីកថា ជាប្រភេទក្រុមជំងឺ។ នៅពេលដែលកោសិកាមិនប្រក្រតី របស់ជាលិកានិងសិរីរាង្គ ចាប់ផ្តើមលូតលាស់ដោយគ្មានការគ្រប់គ្រង (ដុះដុំគីស) ដោយកត្តាណាមួយ ហើយក្នុងករណីមួយចំនួនផ្សេងទៀតអាចរីករាលដាលដល់ផ្នែកផ្សេងៗទៀតនៃរូបរាងកាយ។ ជាទូទៅ ស្ថានភាពជំងឺមហារីកនិងការព្យាបាល ត្រូវបានកំណត់ទៅតាមដំណាក់វិវត្តរបស់ជំងឺ។
ការព្យាបាលជំងឺមហារីកទៅតាមដំណាក់កាលនីមួយៗ
យោងទៅតាមគណៈកម្មាធិការចម្រុះលើជំងឺមហារីករបស់សហរដ្ឋអាមេរិក (American Joint Committee on Cancer) ដែលបង្កើតឡើងនៅឆ្នាំ ១៩៥៩ ហើយអង្គការនេះបានកំណត់ស្តង់ដារ ដំណាក់កាលនៃជំងឺមហារីក ដូចខាងក្រោម ៖
ជំងឺមហារីកដែលមានច្រើនលើបុរសនិងស្រីនៅក្នុងប្រទេសកម្ពុជា
ជំងឺមហារីកទាំង៥ ដែលប្រទេះឃើញច្រើនជាងគេ លើខ្លួនប្រជាជនកម្ពុជា ក្នុងចំណោមអ្នកជំងឺ១៥.៣៦២នាក់ រួមមាន៖
វាពិតជាចាំបាច់ណាស់ ដែលប្រជាជនខ្មែរគួរយល់ពីជំងឺមហារីក ដែលបានលើកឡើងខាងលើនេះ ហើយប្រសិនជាអាច គួរធ្វើការត្រួតពិនិត្យសុខភាព ប្រសិនបើមានអាការៈមិនប្រក្រតី ពីព្រោះការទទួលការព្យាបាលជំងឺនេះឱ្យទាន់ពេលវេលា ប្រហែលជាអាចជួួយជីវិតបាន។
តើគួរធ្វើដូចម្ដេចប្រសិនបើ អ្នកឬអ្នកដែលស្គាល់ មានភាពមិនប្រក្រតី ឬជំងឺមហារីក?
នៅប្រទេសកម្ពុជាពេលបច្ចុប្បន្ននេះ មានធនធានមួយចំនួន ដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីត្រួតពិនិត្យ និងផ្តល់សេវាព្យាបាលជំងឺមហារីក។
មន្ទីរពេទ្យកាល់ម៉ែត៖ ជំងឺមហារីកសុដន់ មហារីកស្បូន មហារីកក្រពះ មហារីកតម្រងនោម មហារីកសួត ដុះដុំសាច់ខួរក្បាល មហារីកសាច់ដុំ មហារីកគ្រាប់ឈាម មហារីកនៅផ្នែកក្បាល និងមហារីកកូនកណ្តុរ
មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម៖ ជំងឺមហារីកសុដន់និងស្បូន
មន្ទីរពេទ្យធំៗផ្សេងទៀត ក៏មានផ្តល់ការព្យាបាលជំងឺមហារីកផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់មន្ទីរពេទ្យដោយផ្ទាល់។