ជាមួយនឹងជម្រើសដំណោះស្រាយដែលត្រឹមត្រូវ ភ្ជាប់ជាមួយនឹងទីផ្សារពាណិជ្ជកម្មនៅនឹងកន្លែងប្រកបដោយស្តង់ដារ និងយុទ្ធសាស្រ្តពង្រីកខ្លួនបានល្អ ក្រុមហ៊ុន Samanea បានជួយឱ្យដល់អាជីវកម្មនៅតំបន់អាស៊ី អាចរួចផុតពីការលិចលង់ដោយសារបញ្ហានៃជំងឺកូវីដ១៩ និង កាន់តែមានការរីកចម្រើនជួយឱ្យកត់សម្គាល់ថែមទាំងទៀតផង។
កំណត់សម្គាល់៖ នេះគឺជាអត្ថបទផ្សាយពាណិជ្ជកម្ម និងត្រូវបានចេញផ្សាយដំបូងនៅលើគេហទំព័រ Southeast Asia Globe
បកប្រែដោយ ៖ តូច ធីណា
ទ្វីបអាស៊ី គឺជាតំបន់ដែលមានកំណើន[សេដ្ឋកិច្ច]លូតលាស់លឿនបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៩ ដោយទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំងនេះ មានចំនួនច្រើនជាងពីរភាគបីនៃកំណើនសេដ្ឋកិច្ចសកល។ ប៉ុន្តែខណៈដែលជំងឺកូវីដ១៩ ដែលបានរីករាលដាលចាប់តាំងពីខែមករាមក តំបន់ទាំងនេះបានធ្លាក់ដល់កម្រិតមួយ ដែលមិនធ្លាប់មានពីមុនមក។
នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំណើនសេដ្ឋកិច្ចត្រូវបានគេព្យាករណ៍ថា ស្ទើរតែនៅនឹងថ្កល់ ដែលអត្រានៃការកើនឡើងមានត្រឹមតែ ០.៥ ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០នេះ។ តួលេខនេះ ត្រូវបានគេចាត់ទុកថា ជាអត្រាទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦៧មក។ បញ្ហានេះគឺជា ដំណឹងអាក្រក់សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ពីការរាតត្បាតនេះ។
ក្រុមហ៊ុន Samanea [សមានា]បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយម្ចាស់អាជីវកម្មនៅក្នុងតំបន់ និងបានមើលឃើញផលប៉ះពាល់ភ្លាមៗ ពីឥទ្ធិពលនៃជំងឺរាតត្បាតនេះ បានយ៉ាងឆាប់រហ័ស។ ហេតុនេះហើយ នៅពេលដែលព្រំប្រទល់បានបិទ និងការដឹកជញ្ជូនអន្តរជាតិស្ទើរតែមិនអាចធ្វើទៅរួច ក្រុមហ៊ុន Samanea ជាផ្សារពាណិជ្ជកម្ម បានចាប់ផ្តើមធ្វើការកាន់តែជិតស្និទ្ធជាមួយអតិថិជនរបស់ខ្លួនលើការគ្រប់គ្រងដឹកជញ្ជូនសម្ភារៈ តុបតែងលម្អ និងរៀបចំផែនការចែកចាយ ដើម្បីធានាថា ពួកគេបានធ្វើវាឆ្លងកាត់ពេលវេលាដ៏លំបាកនេះ។
ដោយយល់ច្បាស់ថា ការធ្វើពាណិជ្ជកម្ម មានអត្ថន័យសំខាន់យ៉ាងណា ចំពោះម្ចាស់អាជីវកម្មគ្រប់ៗរូប ក្រុមហ៊ុន Samanea បានចាប់ផ្តើមដំណើរការផ្សារពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងទីផ្សារនៃទីក្រុងយ៉ាងហ្គូន ភ្នំពេញ ហ្សាកាតា និងបាងកក ដើម្បីធានាថា អាជីវកម្មនានានៅតែអាចរកប្រាក់ចំណេញបាន។
ក្រុមហ៊ុន Samanea បាននិយាយថា នេះមិនមែនជាការសំរេចចិត្តដោយងាយៗនោះទេ ក្នុងការពង្រីកខ្លួន នៅក្នុងអំឡុងពេលការរាតត្បាតនៃជំងឺសកលនេះ ជាពិសេសខណៈដែលអាជីវកម្មជាច្រើននៅតំបន់អាសុីអាគ្នេយ៍បានបិទទ្វារ។ ប៉ុន្តែ ដោយមានការផ្តោតសំខាន់ទៅលើ «ការបើកលក់សាកល្បង» និងអនុវត្តតាមវិធានការនៃការរក្សាគម្លាតសង្គម ពួកគេអាចទទួលបានអតិថិជនជាច្រើនមកកាន់ផ្សារពាណិជ្ជកម្មរបស់ខ្លួន។
ជាមួយគ្នានេះដែរ ដើម្បីធានាថាផ្សារពាណិជ្ជកម្មថ្មីនីមួយៗទទួលបានជោគជ័យ នៅទីតាំងដ៏ពិសេសរបស់ខ្លួន ក្រុមការងាររបស់ក្រុមហ៊ុន Samanea បានបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីជាមួយសេវាកម្មដែលល្អឥតខ្ចោះ ទាំងក្នុងនិងក្រៅតាមរយៈការផ្គូរផ្គងជាពិសេស រវាងហាងដែលមានស្លាកយីហោបរទេសល្បីៗ ឲ្យសមស្របទៅនឹងអតិថិជនក្នុងតំបន់ នៅផ្សារពាណិជ្ជកម្មនីមួយនោះៗ ។
ប៉ុន្តែជម្រើសល្អនៃហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនៅក្នុងតំបន់តែមួយមុខ មិនអាចតម្រូវតាមហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនៅក្នុងតំបន់នោះទាំងអស់ទេ។ហេតុនេះ ក្រុមការងាររបស់ក្រុមហ៊ុន Samanea បានរៀបចំផែនការអភិវឌ្ឍន៍ជាច្រើន តាមរយៈការស្រាវជ្រាវលើទីផ្សារយ៉ាងសុីជម្រៅ អំពីតម្រូវការរបស់អ្នកប្រើប្រាស់ សហគមន៍ និងម្ចាស់អាជីវកម្មទាំងមូល។
ចំណែកឯនៅប្រទេសកម្ពុជាវិញ ក្រុមការងាររបស់ក្រុមហ៊ុន Samanea បានចុះធ្វើការស្រាវជ្រាវនៅតាមមូលដ្ឋានដោយផ្ទាល់ ដើម្បីធ្វើឱ្យប្រាកដថា ក្រុមហ៊ុនបានបំពេញសេចក្តីត្រូវការរបស់ប្រជាជនជាមុន។
ក្រុមហ៊ុនបានរកឃើញថា នៅមានកង្វះហេដ្ឋារចនាសម្ព័ន្ធ សម្រាប់វិស័យពាណិជ្ជកម្មនៅឡើយ។ ដូច្នេះ ពួកគេបានសាងសង់ទីក្រុងពាណិជ្ជកម្ម ដែលមានផ្សារទំហំ ៤៨០,០០០ ម៉ែត្រការ៉េ ដោយមានការរចនាបែបទំនើប និងប្រព័ន្ធការពារអគ្គិភ័យរឹងមាំ និងមានទីតាំងនៅជាយទីក្រុងភ្នំពេញ ហើយមានចម្ងាយត្រឹមតែប្រមាណ ១០ គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
នេះគឺជាទីតាំងល្អបំផុត សម្រាប់ការរីកលូតលាស់នៃពាណិជ្ជកម្មងាយស្រួលភ្ជាប់ទៅផ្លូវក្នុងការដឹកជញ្ជូន ហើយវាបានអនុញ្ញាតឱ្យអាជីវកម្មដែលមកពីក្រៅប្រទេសនិងមានគុណភាពខ្ពស់ បានធ្វើការជាមួយនឹង ក្រុមហ៊ុនចែកចាយក្នុងស្រុកព្រមទាំងផ្តល់បទពិសោធន៍ទិញទំនិញចម្រុះយ៉ាងសម្បូរបែបមួយ។
សម្រាប់ទីផ្សារនៅឯទីក្រុងចាកាតាឯណោះវិញ ក្រុមហ៊ុន Samanea បានរកឃើញពីតម្រូវការដែលមានភាពខុសគ្នាពីទីផ្សារកម្ពុជាស្រឡះ។ ក្រុមការងាររបស់ក្រុមហ៊ុន Samanea បានកត់សម្គាល់ឃើញពីភាពពេញនិយមនិងការស្រលាញ់ចូលចិត្តលើការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម នៅក្នុងប្រទេសមួយនេះ។
ហេតុនេះ ការបង្កើតឱ្យមានផ្សាររកុងតឺន័រ ដែលមានភាពច្នៃប្រឌិតជាមួយពណ៌រស់រវើក អាចទាក់ទាញអតិថិជនមកបាន។
នោះគឺជាជោគជ័យដ៏ធំធេងមួយដែលផ្សារពាណិជ្ជកម្ម Samanea នៅតែអាចបន្តទាក់ទាញអតិថិជនរបស់ខ្លួន។ក្រៅពីជាឱកាសផ្សព្វផ្សាយដ៏ល្អសម្រាប់ផ្សារពាណិជ្ជកម្ម វាក៏បានផ្តល់ឱ្យកាសសម្រាប់ហាងជួលក្នុងការដាក់តាំងបង្ហាញផលិតផលរបស់ពួកគេ និងញ៉ាំងឱ្យមានការរីកលូតលាស់ជាបន្តបន្ទាប់ ក្នុងអំឡុងពេលការរាតត្បាតនៃជំងឺសកលនេះ។
នេះគឺជាដ៏គំរូល្អ និងឈ្លាសវៃឆ្លាត តាមគម្រូសមាហរណកម្មពាណិជ្ជកម្ម ដែលអាចជួយឱ្យអាជីវកម្មមានការរីកចម្រើន។ ឥឡូវនេះ Samanea កំពុងផ្តោតសំខាន់លើការគាំទ្រច្រើនជាងពេលណាទាំងអស់ហើយបានធ្វើការសង្កត់ធ្ងន់ទៅលើបញ្ហាប្រឈមដែលកំពុងកើតមានក្នុងការនាំចូលនិងនាំចេញផលិតផល។
នៅពេលដែលសហគ្រាសឯកបុគ្គលកំពុងតែជួបប្រទះនឹងការលំបាក Samanea បានធ្វើការត្រួតពិនិត្យនិងធ្វើការកែប្រែឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផ្គត់ផ្គង់នៃពាណិជ្ជកម្មអន្តរជាតិ។ Samanea ក៏បានអនុវត្តដំណោះស្រាយក្នុងការដឹកជញ្ជូនដើម្បីធានាថារាល់ទំនិញទាំងអស់ត្រូវបានដឹកជញ្ជូនទាន់ពេលវេលា និងទៅដល់ម្ចាស់អាជីវកម្ម និងអតិថិជនដោយផ្ទាល់ នៅគ្រប់ទិសទីជុំវិញពិភពលោក។
ការរាតត្បាតសកលនេះបានធ្វើឱ្យ Samanea យល់ពីសារៈសំខាន់នៃទំនាក់ទំនងនៅក្នុងសហគមន៍ដោយផ្ទាល់និងតាមបែបឌីជីថល។ ឆ្លងកាត់ការលំបាកទាំងអស់នៅក្នុងឆ្នាំនេះក្រុមហ៊ុន Samanea និងម្ចាស់អាជីវកម្មទាំងអស់ដែលបានធ្វើការសហការគ្នា មិនត្រឹមតែអាចនៅបន្តដំណើរការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីកចម្រើនទៅមុខថែមទៀតផង។
ប៉ុន្តែពួកគេមិនបានរៀបចំផែនការតែត្រឹមនេះនោះទេ។ បច្ចុប្បន្ននេះ អ្នកជួលហាងទាំងអស់អាចពង្រីកអាជីវកម្មរបស់ពួកគេ នៅក្នុងផ្សារពាណិជ្ជកម្ម Samanea នានាក្នុងអាស៊ី បង្កើតទំនាក់ទំនងជាមួយអតិថិជននៅទូទាំងពិភពលោកទៀតផង។
សព្វថ្ងៃនេះ ផ្សារពាណិជ្ជកម្ម Samanea មានទីតាំងនៅប្រទេសកម្ពុជា ឥណ្ឌូនេសុី ថៃ និង មីយ៉ាន់ម៉ា ហើយនៅថ្ងៃអនាគត ក្រុមហ៊ុន Samanea នឹងមានគម្រោងបើកនៅទីក្រុង ឌូបៃនៃសហព័ន្ធអារ៉ាប់រួមប្រទេសវៀតណាម ម៉ាឡេសុី ហ្វីលីពីន បង់ក្លាដែស និងស្រីលង្កា។
ក្រុមហ៊ុន Samanea នឹងនៅទីនេះ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ចាប់ពីអាសុី រហូតដល់ពិភពលោកទាំងមូលតែម្តង៕