Written By: Povleakhena Nov កាលពីព្រេងនាយ មានយុវជនបីនាក់បានចំណាយពេលស្ទើរមួយជីវិតរបស់ពួកគេរស់នៅក្នុងទីក្រុងទំនើបដ៏តូចចង្អៀតមួយ។ ថ្ងៃមួយពួកគេទាំងបីបានឮពាក្យចចាមអារ៉ាមអំពីកំណប់ធម្មជាតិដែលបានកប់នៅក្នុងព្រៃជ្រៅដោយចៃដន្យ។ ជួបជាមួយមាណពមាត់ត្រង់ មាណវីឡិកឡក់ និងមាណវីផ្តាច់ខ្លួនពីអ៊ីនធឺណិត។ អានអត្ថបទអំពីដំណើររបស់ពួកគេនៅទីនេះ ក្រោកពីគេងពេលព្រឹកព្រលឹម ពួកគាត់ឃើញទេសភាពដ៏ស្រស់ស្អាត។ ពួកគាត់បានផឹកកាហ្វេដោះគោក្តៅៗ និងគយគន់ទេសភាពព្រៃដែលពេញទៅដោយដើមឈើធំៗនៅតំបន់ត្រូពិច និងទឹកជ្រោះពណ៌ក្រហមនារដូវវស្សា ហើយនេះជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់ពួកគាត់ផ្ទាល់។ បទពិសោធន៍ដ៏រន្ធត់នោះគឺពេលជិះរ៉ឺម៉កកង់៣ (តុកតុក) ទៅកន្លែងសម្រាកនៅលើភ្នំតាមផ្លូវដីក្រហមបន្ទាប់ពីមេឃភ្លៀងដែលរអិលខ្លាំង។ នៅថ្ងៃទីមួយ ពួកគាត់បានដើរព្រៃបន្តិចដើម្បីផ្តល់ចំណី (ចេក) ឱ្យសត្វដំរី ហើយងូតទឹកឱ្យដំរីនៅទឹកជ្រោះ។ នៅថ្ងៃទី២ ពួកគាត់បានជួបមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិព្នងម្នាក់ដែលមានអត្តចរិតល្អ និងពោរពេញដោយការគោរព ដែលធ្វើឱ្យពួកគាត់មានអារម្មណ៍ធូរស្បើយមុនពេលដើរព្រៃ ព្រោះពួកគាត់ខ្លាចសត្វទាក ហើយមគ្គុទ្ទេសក៍ជនជាតិព្នងរូបនេះក៏ជាអ្នកដែលមានទេពកោសល្យខ្ពស់ក្នុងការថតរូប និងវីដេអូសម្រាប់ពួកគាត់។ នៅថ្ងៃចុងក្រោយមុននឹងត្រលប់មកទីក្រុងវិញ ពួកគាត់បានសម្រេចដើរទស្សនាទីក្រុងសែនមនោរម្យ។ ទាំងនេះ គឺជារឿងរ៉ាវខ្លីៗនៃការសម្របខ្លួនទៅនឹងធម្មជាតិ ដែលខេត្តមណ្ឌលគិរីបានផ្តល់ឲ្យយុវជនបីនាក់ តាមរយៈការទៅងូតទឹកឲ្យដំរី ប្រឈមមុខនឹងសត្វទាក ក៏ដូចជាការផ្តាច់ខ្លួនពីអ៊ីនធឺណិត។
ជួបជាមួយនឹងការផ្សព្វផ្សាយ និងការការពារសហគមន៍ក្នុងខេត្តស្ទឹងត្រែង យុវតី រៀម ស្រីរ៉ាត់ Read article 23/11/2023
ការការពារធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយចីរភាពតាមដងទន្លេមេគង្គ Read article 21/11/2023